[​២៩៤​]​ ​បុរស​ធ្វើ​នូវ​អំពើ​ទាំងឡាយ​ណា​ ​រមែង​ឃើញ​នូវ​អំពើ​ទាំងឡាយ​នោះ​ ​ចំពោះខ្លួន​ ​បុរស​អ្នកធ្វើ​អំពើល្អ​ ​រមែង​ទទួលផល​ល្អ​ ​ចំណែកខាង​បុរស​អ្នកធ្វើ​អំពើអាក្រក់​ ​រមែង​ទទួលផល​អាក្រក់​ ​បុគ្គល​សាបព្រោះ​នូវ​ពូជ​ណា​ ​រមែង​បាន​នូវ​ផ្លែ​បែប​នោះ​។​

​ចប់​ ​ចុល្ល​ននិ្ទយ​ជាតក​ ​ទី២​។​


​បុដ​ភត្ត​ជាតក​ ​ទី៣​


 [​២៩៥​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​គប្បី​ឱនលំទោន​តប​ចំពោះ​បុគ្គល​អ្នក​ឱនលំទោន​ខ្លួន​ ​គប្បី​គប់​រក​នូវ​បុគ្គល​អ្នក​គប់​រក​ខ្លួន​ ​គប្បី​ធ្វើ​កិច្ច​តប​ចំពោះ​បុគ្គល​អ្នកធ្វើ​នូវ​កិច្ច​ដល់​ខ្លួន​ ​កុំ​គប្បី​ធ្វើ​ប្រយោជន៍​ដល់​បុគ្គល​អ្នក​ប្រាថ្នា​នូវ​សេចក្ដីវិនាស​ដល់​ខ្លួន​ ​មិន​គប្បី​រាប់រក​នូវ​បុគ្គល​អ្នក​មិនរាប់​រក​ខ្លួន​។​
 ​[​២៩៦​]​ ​បុគ្គល​គប្បី​លះ​នូវ​បុគ្គល​អ្នក​លះបង់​នូវ​ខ្លួន​ ​មិន​គប្បី​ធ្វើ​នូវ​ឈើ​ដែល​តាំងនៅ​ក្នុង​ព្រៃ​ ​គឺ​សេចក្ដី​ប៉ុនប៉ង​ក្នុង​បុគ្គល​នោះ​ ​មិន​គប្បី​សមាគម​ជាមួយនឹង​បុគ្គល​ដែល​មានចិត្ត​វិ​ប្ប​លាស​ ​សត្វស្លាប​ដឹង​នូវ​ឈើ​ដែល​មាន​ផ្លែ​អស់ហើយ​ ​រមែង​សំឡឹង​រក​នូវ​ដើមឈើ​ឯទៀត​ ​ដែល​មាន​ផ្លែ​យ៉ាងណា​ ​(​បុគ្គល​គប្បី​គប់​រក​បុគ្គល​ដទៃ​ ​យ៉ាងនោះ​ដែរ​)​ ​ព្រោះថា​ ​លោកសន្និវាស​នៅ​ធំ​ទូលាយ​ណាស់​។​

​ចប់​ ​បុដ​ភត្ត​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ១១៦ | បន្ទាប់