​កុម្ភី​ល​ជាតក​ ​ទី៤​


 [​២៩៧​]​ ​(​ក្រពើ​ ​បាន​និយាយ​ថា​)​ ​បុគ្គល​ណា​មានធម៌​ ​៤​ ​យ៉ាង​ ​គឺ​សច្ចៈ​ ​១​ ​សុចរិតធម៌​ ​១​ ​សេចក្ដីព្យាយាម​ ​១​ ​ចាគៈ​ ​១​ ​ជា​គុណ​ដ៏​ចំរើន​ក្រៃលែង​ ​បុគ្គល​នោះ​ ​រមែង​កន្លង​នូវ​សត្រូវ​បាន​។​
 [​២៩៨​]​ ​ចំណែក​បុគ្គល​ណា​ ​មិន​មានធម៌​ ​៤​ ​យ៉ាងនេះ​ ​គឺ​សច្ចៈ​ ​១​ ​សុចរិតធម៌​ ​១​ ​សេចក្ដីព្យាយាម​ ​១​ ​ចាគៈ​ ​១​ ​ជា​គុណ​ដ៏​ចំរើន​ក្រៃលែង​ ​បុគ្គល​នោះ​ ​រមែង​មិន​កន្លង​នូវ​សត្រូវ​បានទេ​។​

​ចប់​ ​កុម្ភី​ល​ជាតក​ ​ទី៤​។​


​ខន្តិ​វណ្ណ​ន​ជាតក​ ​ទី៥​


 [​២៩៩​]​ ​(​អាមាត្យ​ ​បាន​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មាន​បុរស​របស់​ទូលព្រះបង្គំ​ម្នាក់​ ​ជា​អ្នក​ខ្វល់ខ្វាយ​ក្នុង​កិច្ចការ​ទាំងពួង​ ​តែ​បុរស​នោះ​ ​មាន​កំហុស​មួយ​ ​ព្រះអង្គ​ទ្រង់​សំគាល់​ក្នុង​កំហុស​របស់​បុរស​នោះ​ថា​ ​គួរ​នឹង​ធ្វើ​ដូចម្ដេច​។​
 [​៣០០​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​មាន​ព្រះបន្ទូល​ថា​)​ ​បុរស​ ​(​ជា​អ្នក​ប្រទូស្ត​)​ ​ក្នុង​ផ្ទះ​របស់​យើង​មាន​ដែរ​ ​ឯ​បុរស​បែបនេះ​ ​(​ឥឡូវនេះ​)​ ​មាន​ក្នុង​ទីនេះ​ ​តែ​បុរស​អ្នក​ប្រកបដោយ​ចំណែក​នៃ​គុណ​ ​គេ​រកបាន​ដោយ​កម្រ​ ​បាន​ជា​យើង​ចូលចិត្ត​អត់ធន់​។​

​ចប់​ ​ខន្តិ​វណ្ណ​ន​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ១១៧ | បន្ទាប់