​[​៤២០​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ពួក​អណ្ដើក​ ​ជា​កស្សប​គោត្ត​ ​ពួក​ស្វា​ជា​កោ​ណ្ឌញ្ញ​គោត្ត​ ​ម្នាល​កស្សប​ ​អ្នក​ចូរ​លែង​កោ​ណ្ឌញ្ញ​ ​(​ស្វា​ទ្រុស្តសីល​នេះ​)​ ​ដែល​ធ្វើមេ​ថុន​កម្ម​នឹង​អ្នក​។​

​ចប់​ ​ក​ច្ឆ​ប​ជាតក​ ​ទី៣​។​


​លោល​ជាតក​ ​ទី៤​


 [​៤២១​]​ ​(​ព្រាប​ពោធិសត្វ​ ​ពោល​ថា​)​ ​កុក​នេះ​ដូចម្ដេច​ ​មាន​សីរ​ជា​សត្វ​ល្មួច​ ​មាន​ពពក​ជា​ជីតា​ ​នែ​កុក​ ​អ្នក​ចូល​មក​អាយ​ ​(​ព្រោះ​)​ ​ក្អែក​ជា​សំឡាញ់​យើង​ ​ជា​សត្វ​កាច​។​
 [​៤២២​]​ ​(​ក្អែក​ ​ពោល​ថា​)​ ​ខ្ញុំ​មិនមែន​ជា​កុក​មាន​សីរ​ទេ​ ​ខ្ញុំ​ជា​ក្អែក​រលោរលាំ​ ​អ្នក​ទើបនឹង​មក​ ​ចូរ​មើល​ខ្ញុំ​ដែល​ត្រូវ​គេ​ដកស្លាប​ ​ព្រោះតែ​មិន​ធ្វើតាម​ពាក្យ​របស់​អ្នក​។​
 [​៤២៣​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​សំឡាញ់​ ​អ្នក​នឹង​ប្រទះ​ ​(​បែបនេះ​)​ ​ម្ដងទៀត​ពុំខាន​ ​ព្រោះថា​សីល​ ​(​មារយាទ​)​ ​របស់​អ្នក​ប្រាកដ​ដូច្នោះ​ ​គ្រឿង​បរិភោគ​ទាំងឡាយ​ ​ជា​របស់​នៃ​មនុស្ស​ ​មិនមែន​សត្វស្លាប​បរិភោគ​បាន​ដោយ​ងាយ​ឡើយ​។​

​ចប់​ ​លោល​ជាតក​ ​ទី៤​។​

ថយ | ទំព័រទី ១៥៩ | បន្ទាប់