​រុចិរ​ជាតក​ ​ទី៥​


 [​៤២៤​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​កុក​នេះ​ជា​អ្វី​ ​មាន​សម្បុរ​រលើប​ ​មក​នៅក្នុង​សំបុក​ក្អែក​ ​សំបុក​នេះ​ជា​របស់​ក្អែក​ណា​ ​ក្អែក​ជា​សំឡាញ់​របស់ខ្ញុំ​នោះ​ ​កាច​ណាស់​។​
 [​៤២៥​]​ ​(​ក្អែក​ ​ពោល​ថា​)​ ​ម្នាល​សំឡាញ់​ស្មើ​ចិត្ត​ ​ជា​សត្វ​មានកំណើត​ពីរ​ ​ក្រែង​អ្នក​ស្គាល់​ខ្ញុំ​ដែល​ជា​សត្វ​មានពូជ​ស្មៅ​ជា​ភោជន​ដែរ​ឬ​ ​អ្នក​ទើបនឹង​មក​ ​ចូរ​មើល​ខ្ញុំ​ដែលគេ​ដកស្លាប​ ​ព្រោះតែ​មិន​ធ្វើតាម​ពាក្យ​របស់​អ្នក​។​
 [​៤២៦​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​សំឡាញ់​ ​អ្នក​នឹង​ប្រទះ​ ​(​បែបនេះ​)​ ​ម្ដងទៀត​ពុំខាន​ ​ព្រោះថា​ ​សីលធម៌​របស់​អ្នក​ប្រាកដ​ដូច្នោះ​ ​គ្រឿង​បរិភោគ​ទាំងឡាយ​ ​ជា​របស់​មនុស្ស​ ​មិនមែន​សត្វស្លាប​បរិភោគ​បាន​ដោយ​ងាយ​ឡើយ​។​

​ចប់​ ​រុចិរ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ១៦០ | បន្ទាប់