​កុរុ​ធម្មជាត​ក​ ​ទី៦​


 [​៤២៧​]​ ​(​ពួក​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះ​ជនាធិបតី​ ​យើង​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​សទ្ធា​ ​និង​សីល​របស់​ព្រះអង្គ​ហើយ​ ​នឹង​ទទួលយក​នូវ​ដំរី​មាន​សម្បុរ​ប្រាកដ​ស្មើដោយ​ផ្កា​អញ្ជ័ន​ ​ទៅ​ក្នុង​សំណាក់​នៃ​ព្រះបាទ​កា​លិង្គៈ​។​
 ​[​៤២៨​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​ពោល​ថា​)​ ​ពួក​សត្វ​ដែល​យើង​ចិញ្ចឹម​ដោយ​បាយ​ក្ដី​ ​មិន​ចិញ្ចឹម​ក្ដី​ ​សត្វ​ណា​ក្នុង​ជីវ​លោក​នេះ​ ​ដើរមក​សំដៅ​យើង​ ​ពួក​សត្វ​ទាំងអស់​នោះ​ ​យើង​មិនបាន​ឃាត់​ឡើយ​ ​នេះ​ជា​ពាក្យ​របស់​បុព្វាចារ្យ​ ​(​មាតា​ ​បី​តា​របស់​យើង​)​។​
 [​៤២៩​]​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​យើង​ឲ្យ​ដំរី​ដ៏​ប្រសើ​នេះ​ ​ដែល​សមគួរ​ដល់​ព្រះរាជា​ ​ជា​ជំនិះ​របស់​ព្រះរាជា​ ​មានយស​ ​ប្រដាប់​តាក់តែង​ហើយ​ ​បំពាក់​ហើយដោយ​បណ្ដាញ​មាស​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ព្រមទាំង​សារថី​ ​(​ចូរ​នាំ​)​ ​ទៅតាម​ប្រាថ្នា​ចុះ​។​

​ចប់​ ​កុរុ​ធម្មជាត​ក​ ​ទី៦​។​

ថយ | ទំព័រទី ១៦១ | បន្ទាប់