វឌ្ឍកីសូករជាតក ទី៣
 [៤៤៨] (ជដិលមានចិត្តកោង ពោលថា) ការពីដើម អ្នករឹបជាន់នូវជ្រូកទាំងឡាយ ក្នុងប្រទេសនេះ តែងសំឡាប់ជ្រូកដ៏ប្រសើរ ៗ បាន ម្នាលខ្លា ឥឡូវនេះ អ្នកនោះត្រឡប់មកម្នាក់ឯង សញ្ជប់សញ្ជឹង ម្នាលខ្លា ថ្ងៃនេះកំឡាំងកាយរបស់អ្នកគ្មានទេឬ។
 [៤៤៩] (ខ្លា ពោលថា) កាលពីដើម ជ្រូកទាំងនេះជាច្រើន ត្រូវភ័យបៀតបៀនហើយ ក៏ស្វែងរកទីជ្រកកោន ហើយក៏បោលទៅកាន់ទិសតូចទិសធំ ឥឡូវនេះ ជ្រូកទាំងនេះ ឋិតនៅក្នុងទីណា ដែលខ្ញុំបៀតបៀនមិនបាន ជ្រូកទាំងនោះ ក៏មកជួបជុំគ្នា នៅក្នុងទីនោះជាមួយគ្នា។
 [៤៥០] (រុក្ខទេវតា ពោលថា) យើងសូមថ្វាយបង្គំពួកជ្រូក ដែលមកជួបជុំគ្នា (ក្នុងទីនេះ) យើងបានឃើញនូវមិត្តភាព (របស់អ្នកទាំងឡាយ) ដ៏អស្ចារ្យដោយខ្លួនឯងទើបពោល ព្រោះថា ពួកម្រឹគមានខ្នាយ បានឈ្នះនូវខ្លា រួចចាក (មរណភ័យ) ដោយសេចក្ដីព្រមព្រៀងក្នុងពួកជ្រូកមានខ្នាយជាកំឡាំង។
ចប់ វឌ្ឍកីសូករជាតក ទី៣។
 
