​ចតុ​ក្ក​និបាតជាតក​
​កា​លិង្គ​វគ្គ​ ​ទី១​
​ចុល្ល​កា​លិង្គ​ជាតក​ ​ទី១​


 [​៥០២​]​ ​(​នន្ទ​សេនាមាត្យ​ ​ពោល​ថា​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​បើកទ្វារ​ ​ថ្វាយព្រះ​រាជធីតា​ទាំង​ ​៤​ ​ព្រះអង្គ​នេះ​ ​ដើម្បី​ស្ដេច​ចូល​ទៅ​ខាងក្នុង​ព្រះនគរ​ ​ដែល​ខ្ញុំ​ជា​អាមាត្យ​ឈ្មោះ​នន្ទិ​សេន​ ​ជា​បុរស​សីហៈ​របស់​ព្រះបាទ​អរុណ​ ​ដែល​អាចារ្យ​ប្រៀនប្រដៅ​ល្អ​ ​រក្សា​ល្អ​ហើយ​។​
 [​៥០៣​]​ ​(​ព្រះបាទ​កា​លិង្គៈ​ ​ពោល​ថា​)​ ​ម្នាល​ព្រហ្ម​ចា​រិតា​បស​ ​អ្នកពោល​យ៉ាងនេះ​ថា​ ​ជំនះ​នឹង​មានដល់​ពួក​កា​លិង្គៈ​ ​ដែល​ជា​អ្នក​អត់ធន់​ចំពោះ​ទុក្ខ​ភ័យ​ ​ដែលគេ​អត់ធន់​មិនបាន​ ​បរាជ័យ​នឹង​មានដល់​ពួក​អស្ស​កៈ​ដូច្នេះ​ ​ជន​ទាំងឡាយ​ ​អ្នកមាន​សន្ដាន​ស្លូតត្រង់​ ​មិន​ពោល​នូវ​ពាក្យ​មិន​ពិត​ឡើយ​។​
 [​៥០៤​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​សក្កទេវរាជ​ ​ពួក​ទេវតា​ប្រព្រឹត្ត​កន្លង​ហើយ​នូវ​មុសាវាទ​ ​ព្រះអង្គ​គួរ​ធ្វើ​នូវ​ពាក្យពិត​ដ៏​ទៀងទាត់​យ៉ាង​ក្រៃលែង​ ​បពិត្រ​មឃ​វ​ទេវរាជ​ ​ជាធំ​លើ​ផែនដី​ ​ម្យ៉ាងទៀត​ ​ព្រះអង្គ​អាស្រ័យហេតុ​អ្វី​ ​ទើប​ពោល​នូវ​ពាក្យ​មុសាវាទ​នោះ​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់