​[​៥០៥​]​ ​(​ព្រះឥន្ទ្រ​ ​ពោល​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ក្រែងលោ​ក​បានឮ​ពាក្យ​គេ​និយាយ​ថា​ ​ពពួក​ទេវតា​មិន​ច្រណែន​ចំពោះ​សេចក្ដីព្យាយាម​របស់​បុរស​ទេ​ ​ការ​ទូន្មាន​ខ្លួន​ ​១​ ​ការ​តម្កល់​មាំ​ ​មិន​បែកចិត្ត​ ​១​ ​ការ​មិន​បន្ធូរបន្ថយ​ ​ការ​ប្រឹងប្រែង​ក្នុង​ការគួរ​ ​១​ ​ព្យាយាម​ដ៏​មាំ​ ​១​ ​ការ​សង្វាត​របស់​បុរស​ ​១​ ​(​មានដល់​ពួក​អស្ស​កៈ​)​ ​ហេតុ​នោះ​ ​បាន​ជា​ជ័យជំនះ​មាន​ហើយ​ ​ដល់​ពួក​អស្ស​កៈ​។​

​ចប់​ ​ចុល្ល​កា​លិង្គ​ជាតក​ ​ទី១​។​


​មហា​អស្សា​រោហ​ជាតក​ ​ទី២​


 [​៥០៦​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​ត្រាស់​ថា​)​ ​បុគ្គល​ណា​ ​កាល​ឲ្យ​ចំពោះ​ជន​ទាំងឡាយ​ដែល​មិនដែល​ឲ្យ​ ​(​ដល់​ខ្លួន​)​ ​មិន​ឲ្យ​ចំពោះ​ជន​ទាំងឡាយ​ដែល​ធ្លាប់​ឲ្យ​ ​បុគ្គល​នោះ​ ​បាន​ដល់​នូវ​សេចក្ដីវិនាស​ ​មិនបាន​នូវ​មិត្រ​សំឡាញ់​ ​ក្នុង​គ្រា​មាន​សេចក្ដី​អន្តរាយ​ទាំងឡាយ​។​
 [​៥០៧​]​ ​បុគ្គល​ណា​ ​មិន​ឲ្យ​ទាន​ចំពោះ​ជន​ទាំងឡាយ​ ​ដែល​មិនដែល​ឲ្យ​ ​បាន​ឲ្យ​ចំពោះ​ជន​ទាំងឡាយ​ដែល​ឲ្យ​ ​បុគ្គល​នោះ​ ​ក៏​ដល់​នូវ​សេចក្ដីវិនាស​ ​មិនបាន​នូវ​សំឡាញ់​ ​ក្នុង​កាល​មាន​សេចក្ដី​អន្តរាយ​ទាំងឡាយ​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់