​សីល​វី​មំស​ជាតក​ ​ទី៥​


 [​៥១៨​]​ ​(​មាណព​ពោធិសត្វ​ ​ពោល​ថា​)​ ​ធម្មតា​សេចក្ដី​ស្ងាត់​កំបាំង​ ​របស់​បុគ្គល​អ្នកធ្វើ​អំពើអាក្រក់​ ​មិន​មាន​ក្នុង​លោក​ទេ​ ​ពួកភូត​ដែល​នៅក្នុង​ព្រៃ​ ​គង់​គេ​ឃើញ​បាន​ ​បុគ្គល​ពាល​ ​រមែង​សំគាល់​នូវ​អំពើអាក្រក់​ដែល​ធ្វើ​នោះ​ថា​ ​ស្ងាត់​កំបាំង​។​
 [​៥១៩​]​ ​ខ្ញុំ​មិនឃើញ​ថា​ ​ស្ងាត់​កំបាំង​ទេ​ ​ឬ​ទី​ដែល​សូន្យ​ ​(​ចាក​សត្វ​)​ ​ក៏​មិន​មាន​ ​ខ្ញុំ​មិនឃើញ​ថា​ ​សូន្យ​ ​ក្នុង​ទីណា​ ​ទីនោះ​ក៏​មិន​សូន្យ​អំពីខ្ញុំ​ទេ​។​
 [​៥២០​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ពួក​មាណព​ ​គឺ​ ​ទុ​ជ្ជ​ច្ចៈ​ ​១​ ​សុ​ជ​ច្ចៈ​ ​១​ ​នន្ទៈ​ ​១​ ​សុ​ខ​វ​ច្ឆ​នៈ​ ​១​ ​វជ្ឈៈ​ ​១​ ​អ​ធុវ​សីលៈ​ ​១​ ​(​ជាដើម​)​ ​នោះ​ ​ជា​អ្នក​ត្រូវការ​ ​(​ដោយ​ស្រ្តី​)​ ​ក៏​សាបសូន្យ​ចាក​សភាវៈ​ ​(​ការបាន​នូវ​ស្ត្រី​)​។​
 [​៥២១​]​ ​ចំណែក​ព្រាហ្មណ៍​ណា​ ​ដែល​មាន​ប្រាជ្ញា​ ​មាន​ព្យាយាម​ក្នុង​សច្ចៈ​ ​បាន​រក្សា​នូវ​ធម៌​ទុក​ ​ព្រាហ្មណ៍​នោះ​ ​ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង​ ​តើ​គប្បី​សាបសូន្យ​ ​(​ចាក​ការបាន​នូវ​ស្ត្រី​)​ ​ដូចម្ដេច​កើត​។​

​ចប់​ ​សីល​វី​មំស​ជាតក​ ​ទី៥​។​ ​

ថយ | ទំព័រទី ១៩០ | បន្ទាប់