​មំស​ជាតក​ ​ទី៥​


 [​៥៥៨​]​ ​(​ព្រានព្រៃ​និយាយ​នឹង​សេដ្ឋី​បុត្រ​ ​ទី១​ ​ថា​)​ ​វាចា​របស់​អ្នក​អាក្រក់​ណាស់​ ​អ្នកជា​អ្នកសុំ​សាច់​ ​តែ​វាចា​ប្រហែល​នឹង​វាវ​ ​នែ​សំឡាញ់​ ​យើង​នឹង​ឲ្យ​វាវ​ដល់​អ្នក​។​
 [​៥៥៩​]​ ​(​ព្រានព្រៃ​ ​និយាយ​នឹង​សេដ្ឋី​បុត្រ​ ​ទី២​ ​ថា​)​ ​ជន​ជា​បងប្អូន​ ​គេ​ទុកជា​អវយវៈ​របស់​មនុស្ស​ទាំងឡាយ​ក្នុង​លោក​ ​វាចា​របស់​អ្នក​ ​ប្រហែល​នឹង​អវយវៈ​ ​នែ​សំឡាញ់​ ​យើង​នឹង​ឲ្យ​សាច់​អវយវៈ​ដល់​អ្នក​។​
 [​៥៦០​]​ ​(​ព្រានព្រៃ​ ​និយាយ​នឹង​សេដ្ឋី​បុត្រ​ ​ទី៣​ ​ថា​)​ ​កូន​កាល​ហៅ​បិតា​ថា​ ​ឪពុក​ ​ឪពុក​ ​ដូច្នេះ​ ​រមែង​ធ្វើ​បេះដូង​បិតា​ឲ្យ​កម្រើក​ ​វាចា​របស់​អ្នក​ ​ប្រហែល​នឹង​បេះដូង​ ​នែ​សំឡាញ់​ ​យើង​នឹង​ឲ្យ​បេះដូង​ដល់​អ្នក​។​
 [​៥៦១​]​ ​(​ព្រានព្រៃ​ ​និយាយ​នឹង​សេដ្ឋី​បុត្រ​ ​ទី៤​ ​ថា​)​ ​សំឡាញ់​របស់​បុរស​ណា​ ​មិន​មាន​ក្នុង​ស្រុក​ ​លំនៅ​របស់​បុរស​នោះ​ ​ក្នុង​ស្រុក​នោះ​ឯង​ ​ដូច​ព្រៃ​ ​វាចា​របស់​អ្នក​ប្រហែល​នឹង​សម្បត្តិ​ទាំងពួង​ ​នែ​សំឡាញ់​ ​យើ​នឹង​ឲ្យ​សាច់​ទាំងអស់​ដល់​អ្នក​។​

​ចប់​ ​មំស​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ២០១ | បន្ទាប់