​[​៥៧៧​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ព្រាន​មិន​ប៉ះពាល់​នូវ​បាណាតិបាត​កម្ម​ ​ព្រោះ​អាស្រ័យ​អ្នក​ទេ​ ​បើ​ចិត្ត​អ្នក​មិន​ប្រទូស្ត​ ​បាប​មិន​ប្រឡាក់​នូវ​អ្នក​ដ៏​ចំរើន​ ​ដែល​មិន​មាន​សេចក្ដី​ខ្វល់ខ្វាយ​ឡើយ​។​

​ចប់​ ​តិ​ត្តិ​រ​ជាតក​ ​ទី៩​។​


​សុច​ជ​ជាតក​ ​ទី១០​


 [​៥៧៨​]​ ​(​នាងទេវី​ ​ពោល​ថា​)​ ​ព្រះរាជា​កាល​មិន​ប្រទាន​ភ្នំ​ ​(​សូម្បី​)​ ​ដោយ​ព្រះ​វាចា​ ​ឈ្មោះថា​មិន​លះបង់​នូវ​របស់​ដែល​គួរ​លះបង់​ដោយ​ងាយ​ទេ​ ​(​ប្រសិនបើ​ព្រះរាជា​បាន​ប្រទាន​ភ្នំ​ ​(​សូម្បី​)​ ​ដោយ​ព្រះ​វាចា​ ​ព្រះរាជា​នោះ​ ​(​ដែល​ខ្ញុំ​សូម​ហើយ​)​ ​គង់​លះបង់​វត្ថុ​ខ្លះ​។​
 [​៥៧៩​]​ ​(​ព្រះរាជា​ ​ត្រាស់​ថា​)​ ​បុគ្គល​ធ្វើអំពើ​ណា​ ​គប្បី​និយាយ​អំពើនោះ​ ​មិន​ធ្វើអំពើ​ណា​ ​មិន​គប្បី​និយាយ​អំពើនោះ​ ​ពួក​បណ្ឌិត​រមែង​កំណត់​ដឹង​នូវ​បុគ្គល​ ​ដែល​មិន​ធ្វើ​ ​(​គ្រាន់តែ​)​ ​និយាយ​។​
 [​៥៨០​]​ ​(​ព្រះនាង​ទេវី​ ​ពោល​ថា​)​ ​បពិត្រ​ព្រះរាជបុត្រ​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ​ ​ដែល​ឋិតនៅ​ក្នុង​វចី​សច្ចៈ​ផង​ ​ក្នុង​សភាវធម៌​ផង​ ​សូម្បី​ដល់​នូវ​សេចក្ដីវិនាស​ ​ក៏​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​នៅតែ​ត្រេកអរ​ក្នុង​សច្ចៈ​។​
ថយ | ទំព័រទី ២០៦ | បន្ទាប់