​ត​ណ្ឌុ​លនា​ឡិ​ជាតក​ ​ទី៥​


 [​៥​]​ ​(​អាមាត្យ​ពោធិសត្វ​ ​សួរ​ថា​)​ ​អង្ករ​មួយ​នាឡិ​ ​ថ្លៃ​ ​(​ស្មើនឹង​)​ ​ក្រុង​ពារាណសី​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​ឬ​សេះ​ ​៥០០​ ​នេះ​ ​ថ្លៃ​ត្រឹមតែ​អង្ករ​ ​១​ ​នាឡិ​ទេ​ឬ​។​

​ចប់​ ​ត​ណ្ឌុ​លនា​ឡិ​ជាតក​ ​ទី៥​។​


​ទេវធម្ម​ជាតក​ ​ទី៦​


 [​៦​]​ ​(​ព្រះ​មហិស្សាស​រាជកុមារ​ពោធិសត្វ​ ​ពោល​ថា​)​ ​ពួកសប្បុរស​ ​អ្នកមាន​ចិត្តស្ងប់​រម្ងាប់​ ​បរិបូណ៌​ដោយ​ហិរិ​ ​និង​ឱត្តប្បៈ​ ​តាំង​មាំ​ហើយ​ក្នុង​ធម៌​ស​ ​លោក​ពោល​ថា​មាន​ទេវធម៌​ក្នុង​លោក​។​

​ចប់​ ​ទេវធម្ម​ជាតក​ ​ទី៦​។​


​ក​ដ្ឋ​ហារិ​ជាតក​ ​ទី៧​


 ​[​៧​]​ ​(​ព្រះរាជ​កុមារ​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រមហារាជ​ ​ខ្ញុំ​ជា​បុត្រ​របស់​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ពួក​ជន​ ​សូម​ព្រះអង្គ​ចិញ្ចឹម​ខ្ញុំ​ផង​ ​ព្រះ​សម្មតិទេព​ទ្រង់​ចិញ្ចឹម​ពួក​ជន​ដទៃ​បាន​ ​ម្តេច​ព្រះ​សម្មតិទេព​ក៏​មិន​ចិញ្ចឹមសត្វ​ដែល​ជា​បុត្រ​របស់​ព្រះអង្គ​ផង​។​

​ចប់​ ​ក​ដ្ឋ​ហារិ​ជាតក​ ​ទី៧​។​

ថយ | ទំព័រទី ៣ | បន្ទាប់