​ខ​រស្ស​រ​ជាតក​ ​ទី៩​


 [​៧៩​]​ ​(​ពាណិជ​ពោធិសត្វ​ ​ពោល​ថា​)​ ​កាលណា​ ​(​ពួក​ចោរ​)​ ​ប្លន់​សម្លាប់​គោ​ទាំងឡាយ​ ​ដុតផ្ទះ​ទាំងឡាយ​ ​និង​នាំ​ជន​យក​ទៅ​ហើយ​ ​ក្នុង​កាលនោះ​ ​កូន​របស់​ស្ត្រី​ដែល​មានកូន​ស្លាប់​ហើយ​ ​(​គឺ​ចៅហ្វាយស្រុក​ឥតមាន​សេចក្តី​អៀនខ្មាស​)​ ​វាយ​ស្គរ​ឲ្យ​មាន​សំឡេង​ខ្លាំង​ ​ដើរមក​។​

​ចប់​ ​ខ​រស្ស​រ​ជាតក​ ​ទី៩​។​


​ភី​ម​សេន​ជាតក​ ​ទី១០​


 [​៨០​]​ ​(​ចូឡ​ធនុគ្គហ​បណ្ឌិត​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នា​លភីម​សេន​ ​ក្នុង​កាលមុន​ ​ឯង​បាន​អួត​ហើយ​ ​ក្នុង​កាល​ក្រោយ​ ​ស្រាប់តែ​គ្រឿង​សំអុយ​សម្រាប់​ហូរចេញ​ ​(​អាចម៍​)​ ​របស់​ឯង​ ​ហូរចេញ​មក​ ​ហេតុ​ទាំងពីរ​មិន​សមគ្នា​ ​គឺ​ការ​និយាយ​អំពី​ចំបាំង​ ​និង​ការ​ចង្អៀតចង្អល់​ចិត្ត​របស់​ឯងនេះ​។​

​ចប់​ ​ភី​ម​សេន​ជាតក​ ​ទី១០​។​
​ចប់​ ​វរុណ​វគ្គ​ ​ទី៨​។​

ថយ | ទំព័រទី ៣៤ | បន្ទាប់