​វិស្សាស​ភោជន​ជាតក​ ​ទី៣​


 ​[​៩៣​]​ ​(​សេដ្ឋី​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​មិន​គប្បី​ស្និទ្ធស្នាល​ក្នុង​បុគ្គល​ដែល​មិនធ្លាប់​ស្និទ្ធស្នាល​ ​មិន​គប្បី​ស្និទ្ធស្នាល​ក្នុង​បុគ្គល​ ​សូម្បី​ធ្លាប់​ស្និទ្ធស្នាល​ហើយ​ ​ភ័យ​រមែង​ទៅតាម​បុគ្គល​នោះ​ ​ព្រោះ​សេចក្ដី​ស្និទ្ធស្នាល​ ​ដូចជា​ភ័យ​ដែល​ជាប់​តាម​នូវ​សត្វ​សីហៈ​ ​ព្រោះ​មេ​ម្រឹគ​។​

​ចប់​ ​វិស្សាស​ភោជន​ជាតក​ ​ទី៣​។​


​លោម​ហំសជាត​ក​ ​ទី៤​


 [​៩៤​]​ ​(​អាជីវក​ពោធិសត្វ​ ​ពោល​ថា​)​ ​អាត្មាអញ​ ​ក្ដៅ​ណាស់​ហើយ​ ​ត្រជាក់​ណាស់​ហើយ​ ​នៅតែ​ម្នាក់ឯង​ ​ក្នុង​ព្រៃ​គួរខ្លាច​ ​ជា​មនុស្ស​អាក្រាត​ ​ទាំង​មិន​អាំងភ្លើង​ ​ជា​អ្នក​ខ្វល់ខ្វាយ​ក្នុង​ការស្វែងរក​ ​(​នូវ​ព្រហ្មចរិយ​ធម៌​)​ ​ប្រតិបត្តិ​ ​ដើម្បី​មោនៈ​។​

​ចប់​ ​លោម​ហំសជាត​ក​ ​ទី៤​។​


​មហា​សុ​ទស្សន​ជាតក​ ​ទី៥​


 [​៩៥​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​សង្ខារ​ទាំងឡាយ​មិន​ទៀង​ទេ​ ​មានការ​កើតឡើង​ ​និង​សូន្យ​ទៅជាធម្មតា​ ​(​ព្រោះ​)​ ​កើតឡើង​ហើយ​ ​តែង​រលត់​ទៅវិញ​ ​ការ​រម្ងាប់​សង្ខារ​ទាំងនោះ​បាន​ ​ទើប​នាំមក​នូវ​សេចក្ដីសុខ​។​

​ចប់​ ​មហា​សុ​ទស្សន​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ៤២ | បន្ទាប់