​អ​សម្បទាន​វគ្គ​ ​ទី១៤​
​អ​សម្បទាន​ជាតក​ ​ទី១​


 [​១៣១​]​ ​(​សេដ្ឋី​ពោធិសត្វ​ ​ពោល​ថា​)​ ​ការរាប់​អាន​ទាំងឡាយ​ ​របស់​ជនពាល​ ​រមែង​ទៅជា​ទោស​ ​ព្រោះតែ​មិន​ទទួល​នូវ​វត្តុ​ ​តាម​មាន​តាម​បាន​ ​ព្រោះហេតុនោះ​ ​បាន​ជា​យើងខ្ញុំ​នាំ​យកសំដី​ស្រូវកន្លះ​ ​មានៈ​ ​(​៤​ ​នាឡិ​)​ ​មក​ ​កុំ​ឲ្យ​ការ​មេត្រី​រាប់អាន​របស់​យើង​ ​បែកបាក់​ទៅ​ឡើយ​ ​សូមឲ្យ​ការ​មេត្រី​រាប់អាន​នេះ​ ​នៅ​ទៀងទាត់​។​

​ចប់​ ​អ​សម្បទាន​ជាតក​ ​ទី១​។​


​បញ្ច​ភិ​រុក​ជាតក​ ​ទី២​


 [​១៣២​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​ពោល​ថា​)​ ​យើង​មិនបាន​លុះ​ក្នុង​អំណាច​នៃ​ពួក​យក្ខិនី​ឡើយ​ ​ព្រោះ​មាន​សេចក្ដីព្យាយាម​ដ៏​មាំ​ ​ក្នុង​ឧបាយ​ ​គ្រឿង​ណែនាំ​របស់​ព្រះ​បច្ចេកពុទ្ធ​ ​ជា​អ្នក​ឈ្លាស​ផង​ ​ព្រោះ​ភាពជា​អ្នក​គ្រប​សង្កត់​សេចក្ដី​ខ្លាច​ ​និង​សេចក្ដី​តក់ស្លុត​ផង​ ​សុវត្ថិភាព​ចាក​ភ័យ​ដ៏​ធំ​នោះ​ ​មានដល់​ខ្ញុំ​។​

​ចប់​ ​បញ្ច​ភិ​រុក​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ៥៨ | បន្ទាប់