​នង្គុដ្ឋ​ជាតក​ ​ទី៤​


 ​[​១៤៤​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​ភ្លើង​ ​ជា​អសប្បុរស​ ​យើង​នឹង​បូជា​អ្នក​ដោយ​កន្ទុយ​ណា​ ​កន្ទុយ​ប៉ុណ្ណេះ​ច្រើន​ហើយ​ ​ក្នុងថ្ងៃនេះ​ ​សាច់​មិន​មានដល់​អ្នក​ដ៏​គួរ​ដល់​សាច់​ទេ​ ​អ្នក​ដ៏​ចំរើន​ ​ចូរ​ទទួលយក​តែ​កន្ទុយ​ចុះ​។​

​ចប់​ ​នង្គុដ្ឋ​ជាតក​ ​ទី៤​។​


​រា​ធ​ជាតក​ ​ទី៥​


 [​១៤៥​]​ ​(​សេក​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​រា​ធៈ​ ​អ្នក​រមែង​មិនដឹង​ច្បាស់​ថា​ ​ពួក​មនុស្ស​ប៉ុណ្ណេះ​ ​ក្នុង​ពេល​ពាក់កណ្ដាល​អធ្រាត្រ​មិនទាន់​មកដល់​ ​ពោល​ចរចា​នូវ​ពាក្យ​មិន​ប្រាកដ​នឹង​នាង​ព្រាហ្មណី​ ​ជា​កោសិយ​គោត្រ​អ្នក​មិន​មានតម្រេក​ ​(​នឹង​ស្វាមី​ខ្លួន​)​។​ ​

​ចប់​ ​រា​ធ​ជាតក​ ​ទី៥​។​


​កាក​ជាតក​ ​ទី៦​


 [​១៤៦​]​ ​(​ពួក​ក្អែក​ ​ពោល​ថា​)​ ​អើ​ ​ចង្កា​យើង​ក៏​រោយ​ ​ទាំង​មាត់​ក៏​ស្ងួត​ក្រៀមក្រោះ​ ​យើង​មិន​អាច​បាចទឹក​ ​ក្នុង​សមុទ្រ​ឲ្យ​រីង​បានទេ​ ​ព្រោះ​មហាសមុទ្រ​នៅតែ​ពេញ​ដដែល​។​

​ចប់​ ​កាក​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ៦៤ | បន្ទាប់