​[​៥៤៧​]​ ​(​តាបស​.​.​.​)​ ​បពិត្រមហារាជ​ ​ធម៌​ទាំង​ ​៤​ ​ប្រការ​នេះ​ ​គឺ​រាគៈ​ ​ទោសៈ​ ​មទៈ​ ​និង​មោហៈ​ ​ជា​កិលេស​មាន​កំឡាំង​ក្លៀវក្លា​បំផុត​ក្នុង​លោក​ ​ប្រាជ្ញា​មិនបាន​ទី​ពំនាក់​ ​ព្រោះតែ​កិលេស​ទាំងនោះ​។​
 [​៥៤៨​]​ ​(​ព្រះរាជា​.​.​.​)​ ​លោក​ដ៏​ចំរើន​ ​ពួក​យើង​សន្មត​ថា​ ​ព្រះហរិ​ត​តាបស​ ​ជា​ព្រះអរហន្ត​ ​បរិបូណ៌​ដោយ​សីល​ ​ជា​បុគ្គល​បរិសុទ្ធ​ ​ជា​អ្នកប្រាជ្ញ​ ​មាន​ប្រាជ្ញា​សម្រាប់​ទំ​លុះ​ទំ​លាយ​កិលេស​។​
 ​[​៥៤៩​]​ ​(​តាបស​.​.​.​)​ ​បពិត្រ​ព្រះរាជា​ ​វិតក្កៈ​ទាំងឡាយ​ដ៏​លាមក​ ​ប្រកបដោយ​សុភនិមិត្ត​ ​និង​ប្រកបដោយ​រាគៈ​ ​តែង​បៀតបៀន​អ្នកប្រាជ្ញ​ ​ដែល​ជា​អ្នក​ត្រេកអរ​ក្នុង​គុណធម៌​របស់​ឥសី​។​
 [​៥៥០​]​ ​(​ព្រះរាជា​.​.​.​)​ ​រាគៈ​នេះ​ ​ជាស​ភាព​កើតអំពី​សរីរៈ​ ​តែ​កើតឡើង​ហើយ​ ​រមែង​ប្រទូស្ត​នូវ​គុណ​ឲ្យ​ខូច​ ​សូម​លោក​លះ​រាគៈ​របស់​លោក​នោះ​ចេញ​ ​សេចក្តី​ចំរើន​ ​ទើប​កើតមាន​ដល់​លោក​ ​ដ្បិត​ជន​ច្រើន​នាក់​ ​សន្មត​លោក​ថា​ ​ជា​អ្នកប្រាជ្ញ​។​
 [​៥៥១​]​ ​(​តាបស​.​.​.​)​ ​កាម​ទាំងឡាយ​នោះ​ ​ជា​គ្រឿង​ធ្វើឲ្យ​ងងឹត​ ​នាំមក​នូវ​ទុក្ខ​ច្រើន​ ​មានពិស​ច្រើន​ ​អាត្មាភាព​នឹង​ស្វែងរក​នូវ​ឫស​នៃ​កាម​ទាំងឡាយ​នោះ​ ​នឹង​កាត់​ផ្តាច់​នូវ​រាគៈ​ ​ព្រមទាំង​ចំណង​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់