​[​៥៥២​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ឥសី​ឈ្មោះ​ហរិ​តៈ​ ​ជា​អ្នក​ខំប្រឹង​ព្យាយាម​ ​ដោយ​សច្ចៈ​ ​លុះ​ពោល​ពាក្យ​នេះ​រួច​ ​ក៏​លះបង់​កាមរាគ​ ​ហើយ​បាន​ចូល​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​

​ចប់​ ​ហរិ​តច​ជាតក​ ​ទី៥​។​


​បទ​កុសល​មាណវ​ជាតក​ ​ទី៦​


 [​៥៥៣​]​ ​(​ភរិយា​ ​និយាយ​ថា​)​ ​ទឹ​ក​ទនេ្ល​គង្គា​កួច​យក​ទៅ​នូវ​បុរស​ឈ្មោះ​បា​ដ​លិ​ ​ជា​អ្នកចេះដឹង​ច្រើន​ ​ពោល​នូវ​ពាក្យ​ដ៏​វិចិត្រ​ ​នែអ្នក​ដ៏​ចំរើន​ដែល​ទឹកកួច​យក​ទៅ​ ​សូមអ្នក​ឲ្យ​នូវ​ចំរៀង​យ៉ាង​ខ្លី​មួយ​ដល់​ខ្ញុំ​។​
 [​៥៥៤​]​ ​(​ស្វាមី​ ​និយាយ​តប​ថា​)​ ​ពួក​ជន​តែង​ស្រោច​នូវ​បុគ្គល​មានទុក្ខ​ ​ដោយ​ទឹក​ណា​ ​តែង​ស្រោច​នូវ​បុគ្គល​ដែល​មាន​សេចក្តី​ក្រវល់ក្រវាយ​ ​ដោយ​ទឹក​ណា​ ​យើង​គង់​នឹង​ស្លាប់​ក្នុង​កណ្តាល​ទឹក​នោះ​ ​ភ័យ​កើតមក​អំពី​វត្ថុជា​ទីពឹង​ហើយ​។​
 [​៥៥៥​]​ ​(​នាយ​ស្មូនឆ្នាំង​ ​និយាយ​ថា​)​ ​ពូជ​ទាំងឡាយ​តែង​ដុះឡើង​លើ​ផែនដី​ណា​ ​ពួក​សត្វ​ឋិតនៅ​លើ​ផែនដី​ណា​ ​ផែនដី​នោះ​ ​បៀតបៀន​នូវ​ក្បាល​អញ​ ​ភ័យ​កើតអំពី​វត្ថុជា​ទីពឹង​ហើយ​។​
 [​៥៥៦​]​ ​(​បុរស​ម្នាក់​ ​និយាយ​ថា​)​ ​ពួក​ជន​ ​គេ​ចំអិន​បាយ​ដោយ​ភ្លើង​ណា​ ​គេ​កំចាត់​បង់​នូវ​រងា​ដោយ​ភ្លើង​ណា​ ​ភ្លើង​នោះ​ ​ឆេះ​នូវ​កាយ​របស់​អញ​ ​ភ័យ​កើតអំពី​វត្ថុជា​ទីពឹង​ហើយ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់