​[​៥៥៧​]​ ​(​បុរស​ម្នាក់​ ​និយាយ​ថា​)​ ​ពួក​ព្រាហ្មណ៍​ ​និង​ក្សត្រិយ៍​ជាច្រើន​ ​តែង​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ភត្ត​ណា​ ​ភត្ត​នោះ​ ​ដែល​អាត្មាអញ​បរិភោគ​ហើយ​នោះ​ ​សម្លាប់​នូវ​អញ​ ​ភ័យ​កើតអំពី​វត្ថុជា​ទីពឹង​ហើយ​។​
 [​៥៥៨​]​ ​(​បុរស​ម្នាក់​ ​និយាយ​ថា​)​ ​ពួក​អ្នកប្រាជ្ញ​ ​តែង​ប្រា​ថា្ន​ខ្យល់​ក្នុង​ខែ​ជាទីបំផុត​នៃ​គិម្ហរដូវ​ ​(​ឥឡូវ​)​ ​ខ្យល់​នោះ​ ​កាច់​បំបាក់​ខ្លួនខ្ញុំ​ ​ភ័យ​កើតអំពី​វត្ថុជា​ទីពឹង​ហើយ​។​
 [​៥៥៩​]​ ​(​បក្សី​ជាធំ​ ​និយាយ​ថា​)​ ​ពួក​បក្សី​ ​តែង​អាស្រ័យ​ដើមឈើ​ណា​ ​ដើមឈើ​នោះ​ ​បព្ចោញ​នូវ​ភ្លើង​ ​បក្សី​ទាំងឡាយ​ ​ចូរ​គប់​នូវ​ទិស​ទាំងឡាយ​ផ្សេង​ ​ៗ​ ​ភ័យ​កើតអំពី​វត្ថុជា​ទីពឹង​ហើយ​។​
 [​៥៦០​]​ ​(​មាតា​ ​និយាយ​ថា​)​ ​អញ​មានចិត្ត​សោមនស្ស​ ​ហើយ​នាំមក​នូវ​កូនប្រសា​ស្រី​ណា​ ​ដែល​ប្រដាប់ដោយ​កម្រងផ្កា​ ​និង​ប្រស់​ព្រំ​ដោយ​ខ្លឹមចន្ទន៍​ ​(​ឥឡូវ​)​ ​កូនប្រសា​ស្រី​នោះ​ ​បណ្តេញ​អញ​ចេញ​អំពី​ផ្ទះ​ ​ភ័យ​កើតអំពី​វត្ថុជា​ទីពឹង​ហើយ​។​
 [​៥៦១​]​ ​(​បុរស​ម្នាក់​ ​និយាយ​ថា​)​ ​អញ​ត្រេកត្រអាល​នឹង​កូនប្រុស​ណា​ ​ដែល​កើត​ហើយ​ ​និង​ប្រាថ្នា​សេចក្តី​ចំរើន​ដល់​កូនប្រុស​ណា​ ​(​ឥឡូវ​)​ ​កូនប្រុស​នោះ​ ​បណ្តេញ​អញ​ចេញ​អំពី​ផ្ទះ​ ​ភ័យ​កើតអំពី​វត្ថុជា​ទីពឹង​ហើយ​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់