​[​៧២១​]​ ​បុរស​ពួក​ខ្លះ​ ​ប្រកបដោយ​ជាតិ​ ​ហាក់ដូចជា​គោ​ស្រេកទឹក​ ​ស៊ី​នូវ​មិត្ត​ដោយ​វាចា​ ​តែ​មិន​ ​(​សង្គ្រោះ​ដោយ​ការងារ​)​។​
 [​៧២២​]​ ​បុរស​ពួក​ខ្លះ​ ​ផ្គង​អព្ជា​លី​ទទេ​ឡើង​ ​ហើយ​បិទបាំង​ដោយ​វាចា​ជា​មនុស្ស​ស្រាយ​ ​កតញ្ញុតាធម៌​ ​មិន​មាន​ក្នុង​បុគ្គល​ណា​ ​សប្បុរស​មិន​គប្បី​ចូល​ទៅ​ជិត​នូវ​បុគ្គល​នោះ​ទេ​។​
 [​៧២៣​]​ ​បុគ្គល​មិន​គប្បី​ស្និទ្ធស្នាល​នឹង​ស្ត្រី​ ​ឬ​បុរស​ដែល​មានចិត្ត​ប្រែប្រួល​ ​(​អ្នកណា​)​ ​ធ្វើ​នូវ​សេចក្តី​ស្និទ្ធស្នាល​ឲ្យ​ច្បាស់​ដោយ​អំពើ​ផ្សេង​ ​ៗ​ ​(​ហើយ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ក្នុង​កាល​ខាងក្រោយ​)​ ​បុគ្គល​មិន​គ​ប្បី​ស្និ​ទ្ន​ស្នាល​នឹង​បុគ្គល​បែប​នោះ​ទេ​។​
 [​៧២៤​]​ ​អ្នក​ដែ​លលោ្មភ​នឹង​អំពើ​មិន​ប្រសើរ​ ​មាន​វាចា​មិន​ខ្ជាប់ខ្ជួន​ ​បៀតបៀន​នូវ​ជន​ទាំងពួង​ ​ដូចជា​ដាវ​ដែល​សំលៀង​ ​ហើយ​បិទបាំង​ទុក​ ​បុគ្គល​មិន​គប្បី​ស្និទ្ធស្នាល​នឹង​បុគ្គល​បែប​នោះ​ទេ​។​
 [​៧២៥​]​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចូល​ទៅ​ជិត​ដោយ​ឧបាយ​ផ្សេង​ ​ៗ​ ​គឺ​ដោយអំណាច​ ​ធ្វើ​ហាក់ដូចជា​មិត្ត​ ​(​ដ៏​ស្និទ្ធ​)​ ​មាន​ពាក្យ​ដ៏​ស្អាត​ផូរផង់​ ​តែ​មិន​មានចិត្ត​ ​(​ស្អាត​ល្អ​)​ ​បុគ្គល​មិន​គប្បី​ស្និទ្ធស្នាល​នឹង​បុគ្គល​បែប​នោះ​ទេ​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់