​[​៧២៦​]​ ​ជន​ឥត​ប្រាជ្ញា​បែប​នោះ​ ​ឃើញ​នូវ​អាមិសៈ​ ​ឬ​ទ្រព្យ​ក្នុង​ផ្ទះ​សម្លាញ់​ណា​ ​រមែង​ធ្វើ​នូវ​សេចក្តី​ប្រទូស្ត​ ​បៀតបៀន​នូវ​ជន​នោះ​ ​ហើយ​ចៀសចេញ​ទៅ​។​
 [​៧២៧​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​សត្រូវ​ច្រើន​បិទបាំង​ដោយ​សភាព​ហាក់ដូចជា​មិត្ត​មក​គប់​រក​ ​បុគ្គល​គប្បី​លះបង់​នូវ​បុរស​អាក្រក់​នោះ​ចោលចេញ​ ​ដូច​មាន់​លះបង់​ខ្លែង​។​
 [​៧២៨​]​ ​បុគ្គល​ណា​ ​មិនឆាប់​យល់​នូវ​ហេតុ​ដែល​កើតឡើង​ ​បុគ្គល​នោះ​ ​រមែង​លុះអំណាច​សត្រូវ​ ​រមែង​ក្តៅក្រហាយ​រឿយ​ ​ៗ​ ​ក្នុង​កាល​ជា​ខាងក្រោយ​។​
 [​៧២៩​]​ ​បុគ្គល​ណា​ ​យល់​ទាន់​នូវ​ហេតុ​ដែល​កើតឡើង​ ​បុគ្គល​នោះ​ ​រមែង​រួចផុត​ចាក​ការបៀតបៀន​របស់​សត្រូវ​ ​ដូចជា​មាន់​រួច​អំពី​ខ្លែង​។​
 [​៧៣០​]​ ​ជន​មាន​ប្រាជ្ញា​វាង​វៃង​ ​គប្បី​វៀរ​អំពី​ចម្ងាយ​ ​នូវ​បុគ្គល​មិន​ប្រកបដោយ​ធម៌​ ​ជា​អ្នក​កំចាត់​នូវ​គុណ​របស់​បុគ្គល​ដទៃ​ជានិច្ច​ ​ប្រាកដ​ដូចជា​អន្ទាក់​បញ្ឆោត​ ​ដែលគេ​ដាក់​ក្នុង​ព្រៃ​ ​ដូចជា​មាន់​វៀរ​ខ្លែង​ក្នុង​ព្រៃ​ឫស្សី​។​

​ចប់​ ​កុក្កុដ​ជាតក​ ​ទី១០​។​


ថយ | ទំព័រទី ១៩១ | បន្ទាប់