​យុធ​ព្ជាយ​ជាតក​ ​ទី៦​


 [​៨៥១​]​ ​(​ព្រះរាជា​កុមារ​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះរាជា​ ​ជាធំ​ក្នុង​រថ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ថា្វយ​បង្គំ​ ​(​ព្រះអង្គ​)​ ​ដែល​មិត្រ​ ​និង​អា​មាត្រ​ចោមរោម​ហើយ​ ​ខ្ញុំ​ព្រះអង្គ​នឹង​បួស​ ​សូម​ព្រះ​សម្មតិទេព​ ​អនុញ្ញាត​ផ្នួស​នោះ​ ​(​ដល់​ខ្ញុំ​ព្រះអង្គ​)​។​
 [​៨៥២​]​ ​(​ព្រះរាជា​ ​ទ្រង់​តា្រស់​ថា​)​ ​បើ​កូន​ឯង​ខ្វះ​កាម​ទាំងឡាយ​ ​ឪពុក​នឹង​បំពេញ​ឲ្យ​គ្រប់គ្រាន់​ដល់​អ្នក​ ​បុគ្គល​ណា​បៀតបៀន​អ្នក​ ​ឪពុក​នឹង​ឃាត់​ ​(​បុគ្គល​នោះ​)​ ​ម្នា​លយុ​ធ​ព្ជា័យ​ ​អ្នក​កុំ​បួស​ឡើយ​។​
 [​៨៥៣​]​ ​(​ព្រះរាជ​កុមារ​.​.​.​)​ ​ខ្ញុំ​ព្រះអង្គ​មិន​មាន​សេចក្តី​ខ្វះ​កាម​ទាំងឡាយ​ទេ​ ​បុគ្គល​នីមួយ​ ​បៀតបៀន​នូវ​ខ្ញុំ​ព្រះអង្គ​ ​ក៏​មិន​មាន​ដែរ​ ​តែថា​ ​ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​នឹង​ធ្វើ​នូវ​ទីពឹង​ ​(​ដល់​ខ្លួន​)​ ​ដែល​ជរា​កំចាត់​បង់​មិនបាន​។​
 ​[​៨៥៤​]​ ​(​ព្រះ​សាស្តា​.​.​.​)​ ​បុត្រ​អង្វរ​នូវ​បិតា​ ​បិតា​ក៏​អង្វរ​នូវ​បុត្ត​ឱរស​ដែរ​ព្រះរាជា​ទ្រង់​ត្រាស់​ថា​ ​ម្នាលកូន​ ​ជន​អ្នក​នៅក្នុង​និគម​ ​អង្វរ​អ្នក​ ​ម្នា​លយុ​ធ​ព្ជា័យ​ ​អ្នក​កុំ​បួស​ឡើយ​។​
 [​៨៥៥​]​ ​(​ព្រះរាជ​កុមារ​.​.​.​)​ ​បពិត្រ​ព្រះបិតា​ជាធំ​ក្នុង​រថ​ ​សូម​ព្រះអង្គ​កុំ​ឃាត់​ផ្នួស​ខ្ញុំ​ព្រះអង្គ​នោះ​ ​កុំ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ពោរពេញ​ដោយ​កាម​ទាំងឡាយ​ ​ឲ្យ​លុះ​ក្នុង​អំណាច​ជរា​ឡើយ​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់