​[​៨៥៦​]​ ​(​ព្រះមាតា​.​.​.​.​)​ ​ម្នាលកូន​ ​យើង​សូម​អង្វរ​អ្នក​ ​ម្នាលកូន​ ​យើង​សូម​ឃាត់​អ្នក​ ​យើង​ចង់​ឃើញ​អ្នក​អស់​កាលយូរ​ ​ម្នា​លយុ​ធ​ព្ជា័យ​ ​ចូរ​អ្នក​កុំ​បួស​ឡើយ​។​
 [​៨៥៧​]​ ​(​ព្រះរាជ​កុមារ​.​.​.​)​ ​ទឹកសន្សើម​លើ​ចុង​ស្មៅ​ ​តែង​ធ្លាក់ចុះ​ ​(​លើ​ផែនដី​)​ ​ក្នុង​កាល​ព្រះអាទិត្យ​រះ​ឡើង​ ​យ៉ាងណាមិញ​ ​អាយុ​របស់​មនុស្ស​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះមាតា​ ​សូម​ព្រះមាតា​កុំ​ឃាត់​ខ្ញុំ​ឡើយ​។​
 [​៨៥៨​]​ ​បពិត្រ​ព្រះបិតា​ជាធំ​ក្នុង​រថ​ ​សូមឲ្យ​ ​(​បុរស​)​ ​ចម្លង​ព្រះមាតា​ ​(​របស់ខ្ញុំ​ព្រះអង្គ​)​ ​ឲ្យ​ឡើង​កាន់​ព្រះរាជ​យាន​នេះ​ ​កុំ​ឲ្យ​ព្រះមាតា​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ដែល​កំពុង​ឆ្លង​។​
 [​៨៥៩​]​ ​(​ព្រះមាតា​.​.​.​.​)​ ​នាង​ទាំងឡាយ​ចូរ​ស្ទុះ​ទៅ​ ​សេចក្តី​ចំរើន​ ​(​នឹង​មាន​)​ ​ដល់​នាង​ ​នគរ​រម្ម​កៈ​ ​មុខ​ជា​នឹង​សូន្យ​ ​(​ព្រោះថា​)​ ​យុធ​ព្ជា​យកុ​មារ​ ​ព្រះរាជា​សព្វ​ទត្ត​ ​អនុញ្ញាត​ ​(​ឲ្យ​បួស​ហើយ​)​។​
 [​៨៦០​]​ ​ព្រះរាជ​កុមារ​ណា​ ​នៅក្មេង​ ​មាន​សម្បុរ​ផ្ទឹម​នឹង​មាស​ ​ប្រសើរ​បំផុត​ជាង​ព្រះរាជបុត្រ​ ​១០០០​ ​ព្រះរាជ​កុមារ​នោះ​ ​ជា​អ្នកមាន​កំឡាំង​ ​ស្លៀកសំពត់​កា​សាយៈ​ ​បួស​ហើយ​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់