​[​៨៦១​]​ ​(​ព្រះ​សាស្តា​.​.​.​)​ ​កុមារ​ទាំងពីរ​អង្គ​ ​គឺ​យុធ​ព្ជា័យ​ ​១​ ​យុធិ​ដ្ឋិ​លៈ​ ​១​ ​លះបង់​នូវ​ព្រះមាតា​ ​និង​ព្រះបិតា​ ​ផ្តាច់​ចោល​នូវ​គ្រឿង​ជាប់​ចំពាក់​របស់​មច្ចុ​មារ​ ​បួស​ហើយ​។​

​ចប់​ ​យុធ​ព្ជាយ​ជាតក​ ​ទី៦​។​


​ទសរថ​ជាតក​ ​ទី៧​


 ​[​៨៦២​]​ ​(​រាម​បណ្ឌិត​កុមារ​ ​បាន​ពោល​ថា​)​ ​ម្នាល​លក្ខណៈ​ ​និង​នាង​សីតា​ ​អ្នក​ទាំងឡាយ​ចូរ​មក​ ​អ្នក​ទាំង​ ​២​ ​នាក់​ចូរ​ចុះ​ទឹក​ ​ភរ​ត​កុមារ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ព្រះបាទ​ទសរថ​ ​ទ្រង់​ទី​វង្គ​ត​ហើយ​។​
 [​៨៦៣​]​ ​(​ភរ​ត​កុមារ​.​.​.​)​ ​បពិត្រ​ព្រះរាម​ ​ដោយ​អានុភាព​អ្វី​ ​ទើប​ទ្រង់​បានឮ​ថា​ ​ព្រះបិតា​ទិវង្គត​ហើយ​ ​មិន​សោ​ក​សា្តយ​ ​របស់​ដែល​គួរ​សោក​ស្តាយ​ ​សេចក្តី​ទុក្ខ​មិន​គ្រប​សង្កត់​ទ្រង់​។​
 [​៨៦៤​]​ ​(​រាម​បណ្ឌិត​កុមារ​.​.​.​.​)​ ​ជីវិត​ណា​ ​(​របស់​ពួក​សត្វ​)​ ​បណ្តា​ពួក​បុរស​ដែល​រវើរវាយ​ ​បុរស​ ​(​សូម្បីតែ​មា្នក់​)​ ​ក៏​មិន​អាច​ដើម្បី​រក្សា​ជីវិត​ច្រើន​នោះ​បានទេ​ ​វិញ្ញូ​ជន​ ​ជា​មេធាវី​នោះ​ ​ធ្វើខ្លួន​ឲ្យ​ក្តៅក្រហាយ​ដើម្បីអ្វី​។​
 [​៨៦៥​]​ ​សេចក្តី​ពិត​ថា​ ​ជន​ទាំងឡាយ​ណា​ ​ទាំង​ក្មេង​ ​ទាំង​ចាស់​ ​ទាំង​ល្ងង់​ ​ទាំង​ប្រាជ្ញ​ ​ទាំង​អ្នកមាន​ ​ទាំង​អ្នកក្រ​ ​ជន​ទាំងអស់​នោះ​ ​សុទ្ធតែ​មាន​សេចក្តី​ស្លាប់​នៅ​ខាងមុខ​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់