​[​៨៨២​]​ ​ពួក​មហាមាត្យ​ ​ពួក​មន្ត្រី​ ​ពួក​អ្នកបម្រើ​របស់ខ្ញុំ​មាន​ ​ពួក​ជន​បាន​ចាត់ចែង​នូវ​សាច់​ ​និង​ទឹក​សុរា​ដ៏​ច្រើន​ ​ក្នុង​ក្រុង​ពារាណសី​។​
 [​៨៨៣​]​ ​មួយទៀត​ ​សូម្បី​ពួក​ពាណិជ​ ​ដែល​មក​អំពី​ដែន​ផ្សេង​ ​ៗ​ ​ក៏​សម្បូណ៌​ ​ខ្ញុំ​បាន​ចាត់ចែង​ការ​រក្សា​ ​ចំពោះ​ពួក​ពាណិជ​ទាំងនោះ​ ​បពិត្រ​ឧបោសថ​ជា​បង​ ​សូម​ព្រះ​បង​ ​ជ្រាប​យ៉ាងនេះ​ចុះ​។​
 [​៨៨៤​]​ ​(​ឧបោសថ​កុមារ​.​.​.​.​)​ ​បពិត្រ​ព្រះបាទ​សំវរៈ​ ​ឮ​ថា​ព្រះអង្គ​ ​(​គ្រប​សង្កត់​អានុភាព​)​ ​របស់​ពួក​ញាតិ​ ​(​បង​ ​៩៩​ ​ព្រះអង្គ​)​ ​ដោយ​ធម៌​ ​សូម​ព្រះអង្គ​សោយរាជ្យ​ចុះ​ ​ព្រះអង្គ​ជា​អ្នកមាន​ប្រាជ្ញា​ផង​ ​ជា​បណ្ឌិត​ផង​ ​ទាំង​ជា​ប្រយោជន៍​ដល់​ពួក​ញាតិ​ផង​។​
 [​៨៨៥​]​ ​ពួក​សត្រូវ​ ​មិន​អាច​គ្រប​សង្កត់​ព្រះអង្គ​ ​ដែល​ពួក​ញាតិ​ចោមរោម​ហើយ​ ​ជា​អ្នក​កុះករ​ដោយ​រតនវត្ថុ​ផ្សេង​ ​ៗ​ ​ដូចជា​សេ្តច​អសុរ​ ​មិន​អាច​គ្រប​សង្កត់​ព្រះឥន្ទ្រ​ ​ដូច្នោះ​ដែរ​។​

​ចប់​ ​សំវរ​ជាតក​ ​ទី៨​។​


​សុ​ប្បា​រក​ជាតក​ ​ទី៩​


 [​៨៨៦​]​ ​(​ពួក​ពាណិជ​ ​បាន​ពោល​ថា​)​ ​មនុស្ស​ទាំងឡាយ​ ​មាន​ច្រមុះ​ដូច​កាំបិតកោរ​ ​ងើប​មុជ​ ​(​ក្នុង​សមុទ្រ​នេះ​)​ ​ពួក​យើង​ ​សូម​សួរ​លោក​ឈ្មោះ​សុ​ប្បា​រកៈ​ ​សមុទ្រ​នេះ​ ​តើ​ឈ្មោះ​អ្វី​។​
ថយ | ទំព័រទី ២៣៣ | បន្ទាប់