​[​៩៣៣​]​ ​ពួក​ជនពាល​ដែល​ជាប់​ក្នុង​រស​ដោយ​មោហៈ​ ​មិនបាន​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ជា​អនាគត​ ​ក៏​លិច​ចុះ​ក្នុង​ប្រយោជន៍​ជា​បច្ចុប្បន្ន​ ​ដូចជា​មនុស្ស​ទាំងនោះ​ ​(​ដល់​នូវ​សេចក្តី​វិនាស​)​ ​ក្នុង​កណ្តាល​សមុទ្រ​។​
 [​៩៣៤​]​ ​បុគ្គល​គប្បី​គ្រោងទុក​នូវ​កិច្ច​ជា​អនាគត​ ​(​ដោយ​បំណង​ថា​)​ ​កិច្ច​កុំ​បៀតបៀន​អញ​ ​ក្នុង​កាលដែល​មាន​កិច្ច​ឡើយ​ ​ឯ​កិច្ច​នោះ​ ​មិនបាន​បៀតបៀន​នូវ​បុគ្គល​នោះ​ ​ជា​អ្នកធ្វើ​កិច្ច​ដែល​ខ្លួន​បាន​គ្រោងទុក​ហើយ​ ​បា្រ​កដ​ដូច្នោះ​ ​ក្នុង​កាល​ជាទី​ធ្វើ​កិច្ច​។​

​ចប់​ ​សមុទ្ទ​វាណិជ​ជាតក​ ​ទី៣​។​


​កាម​ជាតក​ ​ទី៤​


 [​៩៣៥​]​ ​(​ព្រះ​មហាសត្វ​ ​បាន​ពោល​ថា​)​ ​កាល​បុ​គ្គ​លបា្រ​ថ្នា​នូវ​កាម​ ​បើ​កាម​នោះ​សម្រេច​ដល់​បុគ្គល​នោះ​ ​សត្វ​ប្រាថ្នា​កាម​ណា​ ​បាន​ហើយ​ ​រមែង​ជា​អ្នកមាន​ចិត្តរីករាយ​ក្នុង​វត្ថុ​នោះ​ ​ដោយពិត​។​
 [​៩៣៦​]​ ​កាល​បុគ្គល​ប្រាថ្នា​កាម​ ​បើ​កាម​នោះ​សម្រេច​ដល់​បុគ្គល​នោះ​ ​បុគ្គល​នោះ​ ​រមែង​បាន​នូវ​ចំណង់​ដទៃ​ជាង​នោះ​ទៅទៀត​ ​ដូចជា​ ​(​បុគ្គល​ហត់នឿយ​)​ ​បាន​នូវ​ចំណង់​ ​(​ស្រេក​)​ ​ក្នុង​រដូវ​ក្តៅ​។
ថយ | ទំព័រទី ២៤៥ | បន្ទាប់