​[​៩៩៧​]​ ​បើ​ក្សត្រិយ៍​ណា​ ​មិនទាន់​ពិចារណា​ ​ហើយ​ធ្វើ​អាជ្ញា​ ​ក្សត្រិយ៍​នោះ​ ​ឈ្មោះថា​ ​លេប​ភោជន​ប្រកបដោយ​បន្លា​ ​ប្រកបដោយ​រុយ​ ​ដូចជា​មនុស្ស​ខ្វាក់​។​
 ​[​៩៩៨​]​ ​ព្រះរាជា​ណា​ ​ដាក់​អាជ្ញា​ដល់​បុគ្គល​ដែល​មិន​គួរ​ដាក់​អាជ្ញា​ ​មិន​ដាក់​អាជ្ញា​ដល់​បុគ្គល​ដែល​គួរ​ដាក់​អាជ្ញា​ ​ព្រះរាជា​នោះ​ ​ឈ្មោះថា​ ​មិនដឹង​ការ​ស្មើ​ ​និង​មិន​ស្មើ​ ​ដូចជា​មនុស្ស​ខ្វាក់​ ​ដើរតាម​ផ្លូវ​មិន​រាបស្មើ​។​
 ​[​៩៩៩​]​ ​ព្រះរាជា​ណា​ ​ឃើញ​នូវ​ហេតុ​ទាំងឡាយ​តូច​ ​និង​ធំ​នុ៎ះ​ ​ដោយសព្វគ្រប់​ ​ជាហេតុ​ដែល​ឃើញ​ត្រឹមត្រូវ​ហើយ​ ​សឹម​ប្រៀនប្រដៅ​ ​ព្រះរាជា​នោះ​ ​ទើប​គួរ​ហៅថា​ ​ព្រះរាជា​បាន​។​
 ​[​១០០០​]​ ​ព្រះរាជា​ ​ដែល​មាន​ព្រះទ័យ​ទន់​ពេក​ ​មាន​ព្រះទ័យ​រឹង​ពេក​ ​ក៏​មិន​អាច​តាំងខ្លួន​ ​ក្នុង​ភាពជា​ធំ​បានទេ​ ​ហេតុ​នោះ​ ​ព្រះរាជា​គួរ​ប្រព្រឹត្ត​នូវ​ហេតុ​ទាំងពីរ​។​
 [​១០០១​]​ ​(​ព្រោះ​)​ ​ព្រះរាជា​ ​ដែល​មាន​ព្រះទ័យ​ទន់​ ​ត្រូវ​ពួក​រាស្រ្ត​មើលងាយ​ ​ឯ​ព្រះរាជា​មាន​ព្រះទ័យ​រឹង​ពេក​ ​រមែង​មាន​ពំនៀរ​ ​ព្រះរាជា​ជ្រាប​ហេតុ​ទាំងពីរ​នោះ​ហើយ​ ​ត្រូវ​ប្រព្រឹត្ត​ជា​កណ្តាល​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់