​[​១០០២​]​ ​បុគ្គល​ត្រេកអរ​ហើយ​ ​និយាយ​ច្រើន​ក៏​មាន​ ​បុគ្គល​ខឹង​ហើយ​ ​និយាយ​ច្រើ​ក៏​មាន​ ​បពិត្រមហារាជ​ ​ព្រះអង្គ​មិន​គួរ​សម្លាប់​ព្រះរាជបុត្រ​ ​ព្រោះហេតុតែ​ស្ត្រី​ទេ​។​
 [​១០០៣​]​ ​(​ព្រះរាជា​.​.​.​)​ ​មនុស្សលោក​ទាំងអស់​ ​(​ជា​បក្ខពួក​ខាង​កុមារ​)​ ​ឯ​ស្ត្រី​នេះ​តែម្នាក់ឯង​ទេ​ ​ព្រោះហេតុនោះ​ ​យើង​នឹង​ប្រតិបត្តិ​ ​(​តាម​ពាក្យ​នាង​នេះ​វិញ​)​ ​អ្នកឯង​ចូរ​ទៅ​ទម្លាក់​វា​ ​(​ក្នុង​ជ្រោះ​ភ្នំ​ទៅ​)​។​
 [​១០០៤​]​ ​យើង​ជា​បិតា​ ​បាន​ឲ្យ​គេ​យកកូន​ឯង​ ​ទៅ​បោះ​ក្នុង​ជ្រោះ​ភ្នំ​ដ៏​ជ្រៅ​ ​ច្រើន​ជួរ​ត្នោត​ ​មិន​ងាយ​ឡើង​មក​រួច​ទេ​ ​ហេតុអ្វីបានជា​កូន​ឯង​មិន​ស្លាប់​ក្នុង​ជ្រោះ​នោះ​។​
 ​[​១០០៥​]​ ​(​មហា​បទុម​តាបស​ថា​.​.​.​)​ ​ក្នុង​វេលា​នោះ​ ​នាគរាជ​មាន​កំឡាំង​ដ៏​ខ្លាំងពូកែ​ ​អាស្រ័យ​នៅនឹង​ភ្នំ​ ​បាន​ទទួល​ទ្រ​អាត្មាភាព​ ​ដោយ​ភ្នេន​ទាំងឡាយ​ ​ហេតុ​នោះ​ ​បាន​ជា​អាត្មាភាព​ ​មិន​ស្លាប់​ក្នុង​ជ្រោះ​នោះ​។​
 [​១០០៦​]​ ​(​ព្រះរាជា​.​.​.​)​ ​ម្នាល​រាជបុត្រ​ ​សូម​លោកនិមន្ត​មក​ ​យើង​នឹង​នាំ​លោក​ទៅកាន់​ផ្ទះ​របស់​ខ្លួន​វិញ​ ​ម្នាល​លោក​ដ៏​ចំរើន​ ​សូម​លោក​គ្រប់គ្រង​រាជសម្បត្តិ​ចុះ​ ​លោក​នៅ​ធ្វើអ្វី​ក្នុង​ព្រៃ​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់