​[​១០២៦​]​ ​នែ​ព្រាហ្មណ៍​ ​កាលពីដើម​ ​ផ្លែឈើ​ទាំងឡាយ​ ​រមែង​កើត​ប្រាកដ​ដោយ​ការ​សូធ្យ​សែកមន្ត​របស់​អ្នក​ ​ថ្ងៃនេះ​ ​អ្នក​មិន​សូធ្យ​សែកមន្ត​ ​តើ​ធម្មតា​របស់​អ្នក​ក្នុងថ្ងៃនេះ​ដូចម្តេច​។​
 [​១០២៧​]​ ​(​មាណព​.​.​.​)​ ​កូន​ចណ្ឌាល​បាន​ឲ្យ​មន្ត​ទាំងឡាយ​ដល់​ខ្ញុំ​ព្រះអង្គ​ដោយ​ធម៌​ ​ទាំង​បាន​និយាយប្រាប់​នូវ​ប្រក្រតី​ ​គឺ​សេចក្តី​វិនាស​នៃ​មន្ត​ទាំងឡាយ​ថា​ ​បើ​មាន​គេ​សួរ​អ្នក​កុំ​លាក់​នាម​ ​នឹង​គោត្រ​របស់ខ្ញុំ​ ​កុំ​ឲ្យ​មន្ត​លះបង់​អ្នក​បាន​។​
 [​១០២៨​]​ ​ខ្ញុំ​ព្រះអង្គ​ដែល​ព្រះ​ជ​និន្ទ្រា​ធិរាជ​សួរ​ ​ក្នុង​ប្រជុំជន​នោះ​ ​មាន​សេចក្តី​លុបគុណ​គេ​គ្រប​សង្កត់​ ​បាន​ក្រាបទូល​ពាក្យ​កុហក​ ​ជា​ពាក្យ​ខុស​ថា​ ​មន្ត​ទាំងឡាយ​នេះ​ ​ជា​របស់​ព្រាហ្មណ៍​ ​ខ្ញុំ​ព្រះអង្គ​មាន​មន្ត​សាបសូន្យ​ ​ជា​បុគ្គល​កំព្រា​យំទួញ​។​
 [​១០២៩​]​ ​(​ព្រះរាជា​.​.​.​)​ ​បុរស​អ្នក​ត្រូវការ​ដោយ​ទឹកឃ្មុំ​ ​ទោះ​បាន​ទឹកឃ្មុំ​អំពី​ដើមល្ហុង​ខ្ញែរ​ក្តី​ ​អំពី​ដើម​ស្តៅ​ក្តី​ ​ឬក៏​អំពី​ដើម​រលួសបាយ​ក្តី​ ​ឯ​ដើមឈើ​នោះ​ ​ឈ្មោះថា​ ​ជា​ឈើ​ដ៏​ប្រសើរ​របស់​បុរស​នោះ​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់