​[​១០៣០​]​ ​បុគ្គល​ចេះដឹង​ធម៌​អំពី​ជន​ណា​ ​ទោះ​ក្សត្រិយ៍​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​អ្នកជំនួញ​ក្តី​ ​អ្នក​គ្រួ​ក្តី​ ​ចណ្ឌាល​ក្តី​ ​អ្នក​ចោលសំរាម​ក្តី​ ​ជន​នោះ​ ​ឈ្មោះថា​ ​ជា​ជន​ដ៏​ប្រសើរ​របស់​បុគ្គល​នោះ​។​
 [​១០៣១​]​ ​បុរស​ណា​ ​ញុំាង​ប្រយោជន៍​ដ៏​ឧត្តម​ដែល​ខ្លួន​បាន​មក​ហើយដោយ​លំបាក​ ​ឲ្យ​វិនាស​ទៅ​ ​ដោយ​មានះ​ ​និង​អតិមានះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យ​នូវ​អាជ្ញា​ផង​ ​នូវ​ការ​សម្លាប់​ផង​ ​ដល់​ជន​អាក្រក់​នេះ​ ​ហើយ​ចាប់​បុរស​ដ៏​លាមក​នេះ​ ​ត្រង់​ក​ ​ហើយ​ញាំញី​។​
 ​[​១០៣២​]​ ​(​មាណព​.​.​.​)​ ​បុរស​ស្មានថា​ ​(​ទីនេះ​)​ ​រាបស្មើ​ ​ក៏​លោត​ទៅកាន់​ត្រពាំង​ ​គុហា​ ​ជ្រោះ​ ​និង​ឈើ​មាន​ឫស​ស្អុយ​ក្តី​ ​ដើរ​ជាន់លើ​ពស់វែក​ ​ដោយ​ស្មានថា​ ​ខ្សែ​ក្តី​ ​បុគ្គល​ខ្វាក់​ដើរ​ជាន់​ភ្លើង​ក្តី​ ​យ៉ាងណា​ ​ៗ​ ​បពិត្រ​លោក​ប្រកបដោយ​ប្រាជ្ញា​ ​សូម​លោក​ ​(​អត់ទោស​)​ ​ចំពោះ​ខ្ញុំ​ ​ដែល​ជា​អ្នក​ភ្លាំងភ្លាត់​ ​យ៉ាងនោះ​ ​ៗ​ ​ដែរ​ ​ហើយ​ចែក​មន្ត​ឲ្យ​ខ្ញុំ​ ​ដែល​ជា​អ្នកមាន​មន្ត​សាបរលាប​អស់ហើយ​ ​ម្តង​ទៀត​។​
 [​១០៣៣​]​ ​(​ពោធិសត្វ​.​.​.​)​ ​យើង​បាន​ឲ្យ​មន្ត​ទាំងឡាយ​ ​ដល់​អ្នក​ដោយ​ធម៌​ហើយ​ ​គឺ​មិន​យក​រង្វាន់​អ្វី​ឡើយ​ ​ទាំង​អ្នក​ក៏បាន​ទទួល​រៀន​យក​មន្ត​ដោយ​ធម៌​ហើយ​ដែរ​ ​យើង​មានចិត្ត​ត្រេកអរ​ ​បាន​ទាំង​ប្រាប់​នូវ​ប្រក្រតី​ ​(​នៃ​មន្ត​)​ ​ដល់​អ្នក​ហើយ​ ​បើ​អ្នក​តាំងនៅ​ក្នុង​ធម៌​ ​មន្ត​មិន​លះបង់​អ្នក​បានទេ​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់