​[​១០៣៤​]​ ​ម្នាល​បុគ្គល​ពាល​ ​អ្នកនោះ​ ​ធ្វើ​មន្ត​ដែល​ខ្លួន​បាន​ហើយដោយ​លំបាក​ ​បាន​មក​ដោយ​កម្រ​ ​ក្នុង​មនុស្សលោក​ ​ឲ្យ​វិនាស​ទៅ​ ​ក្នុងថ្ងៃនេះ​ ​អ្នកនោះ​ ​ជា​អ្នក​ឥត​ប្រាជ្ញា​ ​ពោល​ពាក្យ​កុហក​ ​ឈ្មោះថា​ ​ញុំាង​ជីវិត​ដែល​ខ្លួន​បាន​ដោយ​កម្រ​ ​ឲ្យ​វិនាស​។​
 [​១០៣៥​]​ ​យើង​មិន​ឲ្យ​មន្ត​ទាំងឡាយ​បែប​នោះ​ ​ដល់​មនុស្ស​ល្ងង់​ខ្លៅ​វងេ្វង​ ​ជា​អកតញ្ញូ​ ​ពោល​ពាក្យ​កុហក​ ​មិន​សង្រួម​ ​ឯ​មន្ត​ទាំងឡាយ​ ​មាន​មក​ពីណា​ទៀត​ ​អ្នកឯង​ចូរ​ចេញទៅ​ ​អ្នកឯង​មិន​គាប់ចិត្ត​យើង​ទេ​។​

​ចប់​ ​អម្ព​ជាតក​ ​ទី១​។​


​ផ​ន្ទន​ជាតក​ ​ទី២​


 [​១០៣៦​]​ ​(​កាឡ​សីហៈ​ ​សួរ​ថា​)​ ​អ្នកជា​បុរស​មាន​ដឹង​ក្នុង​ដៃ​ ​ចូល​មក​ឈរ​នៅក្នុង​ព្រៃ​ ​នែ​សំឡាញ់​ ​ខ្ញុំ​សួរ​ហើយ​ ​ចូរ​អ្នក​ប្រាប់​ ​តើ​អ្នក​ចង់​កាប់​ឈើ​អ្វី​។​
 [​១០៣៧​]​ ​(​វឌ្ឍកី​ព្រាហ្មណ៍​ ​តប​ថា​)​ ​អ្នកជា​កាឡ​សីហៈ​ ​ត្រាច់​ទៅកាន់​ព្រៃ​ស្មើ​ ​និង​មិន​ស្មើ​ ​ម្នាល​សំឡាញ់​ ​ខ្ញុំ​សួរ​ហើយ​ ​អ្នក​ចូរ​ប្រាប់​ ​ឈើ​អ្វី​ ​ធ្វើ​ខ្នងកង់​ជាប់​មាំ​។
ថយ | ទំព័រទី ២៧០ | បន្ទាប់