​[​១១០​]​ ​បពិត្រ​ព្រហ្ម​ ​ប្រសិនបើ​បុគ្គល​ដែល​ស្លាប់​ ​លះលោក​នេះ​ទៅ​ហើយ​ ​គប្បី​ក្រោក​ឡើង​បាន​ ​ដោយ​ការ​យំ​ ​យើង​ទាំងអស់​ ​ចូរ​ប្រជុំ​គ្នា​យំ​នឹង​ពួក​ញាតិ​នៃ​គ្នានឹងគ្នា​។​
 ​[​១១១​]​ ​(​តាបស​ ​ពោល​ថា​)​ ​អ្នក​បាន​ស្រោច​ស្រប់​នូវ​ខ្ញុំ​ ​ដែល​ភ្លើង​ ​គឺ​សេចក្តី​សោក​កំពុង​ឆេះ​ ​ឲ្យ​ស្ងប់​រម្ងាប់​ ​ញុំា​សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ឲ្យ​រលត់​ ​ដូច​បុគ្គល​ស្រោច​នូវ​ភ្លើង​ដែល​ឆេះ​ឆ្នាំង​ខ្លាញ់​ដោយ​ទឹក​ ​សរ​ ​គឺ​សេចក្តី​សោក​ណា​ ​ដែល​អាស្រ័យ​ក្នុង​ហឫទ័យ​ ​សរ​ ​គឺ​សេចក្តី​សោក​នោះ​ ​ខ្ញុំ​បាន​ដកចេញ​ហើយ​ ​អ្នកណា​បាន​បន្ទោបង់​សេចក្តី​សោក​ ​ព្រោះ​បុត្ត​ដល់​ខ្ញុំ​ ​ដែល​ត្រូវ​សេចក្ដីសោក​បៀតបៀន​ ​ខ្ញុំ​នោះ​ ​ជា​អ្នកមាន​សរ​ ​គឺ​សេចក្តី​សោក​ដកចេញ​ហើយ​ ​ជា​អ្នក​ប្រាសចាក​សេចក្តី​សោក​ ​មានចិត្ត​មិន​ល្អក់​ ​មា្នល​វាសវៈ​ ​ខ្ញុំ​លែង​សោក​ស្តាយ​ ​លែង​យំទួញ​ ​ព្រោះ​បាន​ស្តាប់​ពាក្យ​របស់​អ្នក​ ​(​នោះ​)​។​

​ចប់​ ​មិគ​បោ​ត​កជា​ត​ក​ ​ទី២​។​


​មូសិក​ជាតក​ ​ទី៣​


 [​១១២​]​ ​(​ព្រះរាជា​ពោល​ថា​)​ ​អ្នកផង​និយាយ​រវើរវាយ​ថា​ ​នាង​មូសិកា​ទាសី​ទៅ​ឯណា​ ​ទៅ​ក្នុង​ទីណា​ ​អញ​តែ​មា្នក់​ឯង​ដឹង​ថា​ ​នាង​មូសិកា​ទាសី​ ​ត្រូវ​គេ​សម្លាប់​ ​(​ទម្លាក់​ទៅ​)​ ​ក្នុង​ស្រះ​។​
ថយ | ទំព័រទី ២៩ | បន្ទាប់