​[​១១៥៧​]​ ​ហេតុ​ដែល​យើង​មិនបាន​គិត​ ​ក៏​ប្រែជា​មាន​ ​ហេតុ​ដែល​យើង​បាន​គិត​ហើយ​ ​ក៏​ប្រែជា​វិនាស​ទៅវិញ​ ​ភោគៈ​ទាំងឡាយ​ ​របស់​ស្ត្រី​ក្តី​ ​របស់​បុរស​ក្តី​ ​មិនមែន​សម្រេច​មក​ពី​ការ​គិត​ឡើយ​។​
 [​១១៥៨​]​ ​(​បុរោហិត​ ​ក្រាបបង្គំទូល​ថា​)​ ​ពីដើម​ ​ព្រះអង្គ​ជាប់​តាម​សរ​ភ​ម្រឹគ​ ​ក្នុង​ដងភ្នំ​ ​ព្រះអង្គ​បាន​រស់​រួច​ព្រះជន្ម​ ​ដោយសារ​សេចក្តី​ព្យាយាម​របស់​សរ​ភ​ម្រឹគ​ ​ដែល​មានចិត្ត​មិន​រួញរា​។​
 [​១១៥៩​]​ ​សរ​ភ​ម្រឹគ​ណា​ ​ធ្វើ​នូវ​ការ​ប្រតោង​ថ្ម​ ​បាន​ស្រង់​ព្រះអង្គ​ឡើង​អំពី​រណ្តៅ​ ​ដែល​មិន​ងាយ​ឡើង​រួច​ ​ហើយ​បាន​ដោះ​ព្រះអង្គ​ ​ដែល​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឲ្យ​រួចពីមាត់​សេច​ក្តី​សា្លប់​ ​ព្រះអង្គ​ពណ៌នា​សរ​សើ​រសរភ​ម្រឹគ​ ​ដែល​ជា​សត្វ​មានចិត្ត​មិន​រួញរា​នោះ​ឯង​។​
 ​[​១១៦០​]​ ​(​ព្រះរាជា​.​.​.​)​ ​ក្នុង​ពេលនោះ​ ​អ្នកឯង​បាន​នៅក្នុង​ទីនោះ​ដែរ​ឬ​ ​ឬន​រណា​មួយ​ប្រាប់​ដំណើរ​នោះ​ដល់​អ្នក​ ​ឬក៏​អ្នកជា​បុគ្គល​មា​នដ​ម្បូល​ ​គឺ​កិលេស​បើក​ហើយ​ ​ជា​អ្នក​ឃើញ​ហេតុ​សព្វ​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នកមាន​ញាណ​ដ៏​មាន​កំឡាំង​ក្លៀវក្លា​ឬ​។​
 [​១១៦១​]​ ​(​បុរោហិត​.​.​.​)​ ​ក្នុង​ពេលនោះ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​មិនបាន​នៅក្នុង​ព្រៃ​នោះ​ទេ​ ​ទាំង​គ្មាន​នរណា​មួយ​ ​ប្រាប់​ដំណើរ​នោះ​ដល់​ទូលបង្គំជាខ្ញុំ​ឡើយ​ ​បពិត្រ​ព្រះ​ជនិន្ទ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​ពិចារណា​សេចក្តី​នៃ​បទ​នៃ​គាថា​ ​និង​សុភាសិត​ទាំងឡាយ​នោះ​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់