​[​១១៦២​]​ ​(​ព្រះឥន្ទ្រ​ ​ជ្រែកចូល​ក្នុង​សរីរៈ​បុរោហិត​ ​ហើយ​និយាយ​ថា​)​ ​ព្រះអង្គ​ផ្ទាប់​ព្រះទម្រង់​កាំសរ​ ​មាន​ស្លាប​កន្ទុយ​ជា​គ្រឿង​សម្លាប់​បុគ្គល​ដទៃ​ដោយ​សេចក្តី​ព្យាយាម​ ​ឰដ៏​ព្រះទម្រង់​កៅទណ្ឌ​ហើយ​ ​នៅ​អល់អែក​អ្វី​ទៀត​ ​ចូរ​ឲ្យ​ព្រះទម្រង់​កាំសរ​ ​ដែល​ព្រះអង្គ​បាញ់​ទៅ​ហើយ​ ​សម្លាប់​សរ​ភ​ម្រឹគ​ឲ្យឆាប់​ទៅ​ ​បពិត្រមហារាជ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ព្រោះ​សរ​ភ​ម្រឹគ​នុ៎ះ​ ​នឹង​បាន​ជា​ក្រយាស្ងោយ​របស់​ព្រះរាជា​។​
 [​១១៦៣​]​ ​(​ព្រះរាជា​.​.​.​)​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​ដឹង​ថា​ ​សរ​ភ​ម្រឹគ​នោះ​ ​ជា​ក្រយាស្ងោយ​របស់​ក្សត្រិយ៍​ ​ពិតមែនហើយ​ ​តែ​យើង​គោរព​គុណ​ ​ដែល​សរ​ភ​ម្រឹគ​ ​ធ្វើ​ហើយ​ក្នុង​កាលមុន​ ​ហេតុ​នោះ​ ​យើង​មិន​សម្លាប់​សរ​ភ​ម្រឹគ​ទេ​។​
 [​១១៦៤​]​ ​(​សក្ក​.​.​.​)​ ​បពិត្រមហារាជ​ ​នុ៎ះ​មិនមែន​ជា​សរ​ភ​ម្រឹគ​ទេ​ ​នុ៎ះ​ជា​ព្រះឥន្ទ្រ​ជាធំ​ជាង​អសុរ​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​មនុស្ស​ ​ព្រះអង្គ​សម្លាប់​ព្រះឥន្ទ្រ​នោះ​ហើយ​ ​ចូរ​បាន​ជា​ស្តេច​ទេវតា​។​
 [​១១៦៥​]​ ​បពិត្រមហារាជ​ ​បើ​ព្រះអង្គ​នៅ​អល់អែក​នឹង​ការ​សម្លាប់​សរ​ភ​ម្រឹគ​ ​ដែល​ជា​សំឡាញ់​ហើយ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​ដោយ​ការ​ព្យាយាម​ជាង​នរជន​ ​ព្រះអង្គ​ព្រមទាំង​ព្រះរាជបុត្រ​ ​ព្រះរាជ​ទេពី​ ​នឹង​ធ្លាក់ទៅក្នុង​វេ​តរ​ណី​នរក​នៃ​ព្រះ​យមរាជ​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់