​[​១៨៦​]​ ​(​មាន់​ពោធិសត្វ​ ​ឆ្លើយ​ថា​)​ ​ម្នាលនាង​ដ៏​ល្អ​ ​ជាទី​ត្រេកអរ​នៃ​ចិត្ត​ ​នាង​ជា​សត្វ​ជើង​បួន​ ​ខ្ញុំ​ជា​សត្វ​ជើង​ពីរ​ ​ពួក​ម្រឹគ​ ​និង​សត្វ​បក្សី​ ​មិន​សមគ្នា​ទេ​ ​នាង​ចូរ​ស្វែងរក​សត្វ​ឯទៀត​ ​ធ្វើជា​ស្វាមី​ចុះ​។​
 [​១៨៧​]​ ​(​សំពោច​ញី​ ​និយាយ​ថា​)​ ​ខ្ញុំ​នៅជា​កុមារី​ ​ជា​ស្រ្តី​និយាយ​ពីរោះ​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​នឹង​បាន​ជា​ ​(​ប្រពន្ធ​)​ ​របស់​អ្នក​ ​អ្នក​ចូរ​បាន​នូវ​ខ្ញុំ​ ​ជា​ស្រ្តី​ល្អ​ ​ជា​ព្រហ្មចារិនី​ ​ដោយ​ការបាន​ដ៏​ប្រសើរ​។​
 [​១៨៨​]​ ​(​មាន់​ពោធិសត្វ​ ​តិះដៀល​ថា​)​ ​នែនាង​ជា​សត្វ​ស៊ី​នូវ​សាកសព​ ​ផឹក​នូវ​ឈាម​ ​ជា​ចោរ​បៀតបៀន​នូវ​មាន់​ ​នាង​ឯង​មិនមែន​ចង់បាន​នូវ​អញ​ធ្វើជា​ប្តី​ដោយ​ការបាន​ប្រសើរ​ទេ​។​
 ​[​១៨៩​]​ ​(​ព្រះសម្ពុទ្ធ​សំដែង​ថា​)​ ​នារី​ទាំងឡាយ​ ​ដែល​មានការ​វាងវៃ​ ​ឃើញ​នូវ​បុរស​ដ៏​ប្រសើរ​ហើយ​ ​រមែង​ដឹក​នំា​ ​ដោយ​វាចា​ដ៏​ពីរោះ​យ៉ាងនេះ​ឯង​ ​ដូចជា​សំពោច​ញី​ ​ប្រលោម​នូវ​មាន់ឈ្មោល​ ​(​មក​ធ្វើជា​ប្តី​របស់​ខ្លួន​)​។​
 [​១៩០​]​ ​បុគ្គល​ណា​ ​មិនឆាប់​យល់​នូវ​ប្រយោជន៍​ដែល​កើតឡើង​ ​បុគ្គល​នោះ​ ​រមែង​លុះអំណាច​នៃ​សត្រូវ​ផង​ ​រមែង​ក្តៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ​ផង​។​
ថយ | ទំព័រទី ៤៩ | បន្ទាប់