​[​១៩១​]​ ​លុះតែ​បុគ្គល​ណា​ ​ឆាប់​យល់​ច្បាស់​នូវ​ប្រយោជន៍​ដែល​កើតឡើង​ ​បុគ្គល​នោះ​ ​រមែង​រួចចាក​ការបៀតបៀន​អំពី​សត្រូវ​ ​ដូច​មាន់ឈ្មោល​ ​រួច​អំពី​សំពោច​ញី​។​

​ចប់​ ​កុក្កុដ​ជាតក​ ​ទី៨​។​


​ធម្ម​ទ្ធ​ជ​ជាតក​ ​ទី៩​


 [​១៩២​]​ ​(​ក្អែក​ ​និយាយ​នឹង​ពួក​សត្វស្លាប​ថា​)​ ​ម្នាល​ញាតិ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រព្រឹត្ត​ធម៌​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រព្រឹត្ត​ធម៌​ ​សេចក្តី​ចំរើន​ ​(​នឹង​មាន​)​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ប្រព្រឹត្ត​ធម៌​ ​រមែង​ដេក​ជា​សុខ​ក្នុង​លោក​នេះ​ ​និង​លោកខាងមុខ​។​
 [​១៩៣​]​ ​(​ពួក​សត្វស្លាប​ ​សរសើរ​ថា​)​ ​សត្វស្លាប​មានកំណើត​ពីរ​នេះ​ ​ប្រសើរណាស់​តើ​ ​ជា​អ្នក​ប្រកបដោយ​ធម៌​ដ៏​ក្រៃលែង​ ​ឈរ​តែ​ជើងម្ខាង​ ​ប្រៀនប្រដៅ​តែ​ធម៌​។​
 [​១៩៤​]​ ​(​បក្សី​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​ទាំងឡាយ​ ​មិន​ស្គាល់​ច្បាស់​នូវ​មារយាទ​នៃ​ក្អែក​នោះ​ទេ​ ​អ្នក​ទាំងឡាយ​សរសើរ​ ​ព្រោះ​មិនដឹង​ ​(​ចំណែកខាង​ក្អែក​អាក្រក់​)​ ​ស៊ី​ទំាង​ពង​ទាំង​កូន​ ​(​របស់​ពួក​យើង​)​ ​ហើយ​ពោល​ថា​ ​ធម៌​ ​ៗ​ ​ដូច្នេះ​។​
ថយ | ទំព័រទី ៥០ | បន្ទាប់