​បព្វជិត​វិ​ហេ​ឋ​កជា​ត​ក​ ​ទី៦​


 [​២៣៦​]​ ​(​ព្រះរាជា​ពារាណសី​ ​ត្រាស់​ថា​)​ ​អ្នកមាន​ពណ៌​ទ្រង់ទ្រាយ​ដ៏​ល្អ​ ​ផ្គង​អព្ជា​លី​នមស្ការ​ ​តម្កល់​នូវ​បុគ្គល​មាន​រូបអាក្រក់​ ​អំពី​ខាងមុខ​ ​តើ​បុរស​នោះ​ ​ប្រសើរ​ជាង​អ្នក​ ​ឬ​ប្រហែលគ្នា​ ​អ្នក​ចូរ​ប្រាប់​នូវ​ឈ្មោះ​នៃ​អ្នកឯទៀត​ផង​ ​នៃ​ខ្លួន​ផង​។​
 ​[​២៣៧​]​ ​(​ព្រះ​ឥន្រ្ទ​ពោល​ថា​)​ ​បពិត្រ​ព្រះរាជា​ ​ទេវតា​ទាំងឡាយ​ ​មិន​កាន់​យក​នូវ​នាម​និង​គោត្រ​ ​ព្រះ​ខីណាស្រព​ ​អ្នក​ដល់​នូវ​ការ​ស្ងប់​ ​ទាំង​ប្រព្រឹត្ត​តាមផ្លូវ​ត្រង់​ ​ប៉ុន្តែ​ខ្ញុំ​នឹង​សូម​ប្រាប់​ឈ្មោះ​ ​(​ខ្លួនខ្ញុំ​)​ ​ដល់​ព្រះអង្គ​ ​ខ្ញុំ​ជា​សក្កៈ​ ​ជាធំ​ជាង​ទេវតា​ជាន់​តាវត្តិង្ស​។​
 [​២៣៨​]​ ​(​ព្រះរាជា​ ​សួរ​ថា​)​ ​បុគ្គល​ណា​ ​ឃើញ​នូវ​ភិក្ខុ​ ​អ្នក​បរិបូណ៌​ដោយ​ចរណៈ​ ​ហើយ​ផ្គង​អព្ជា​លី​នមស្ការ​ ​តម្កល់ទុក​ក្នុង​ខាងមុខ​ ​បពិត្រ​ទេវរាជ​ ​ខ្ញុំ​សូម​សួរ​នូវ​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះអង្គ​ ​បុគ្គល​នោះ​ ​លុះ​ច្យុត​ចាកលោក​នេះ​ទៅ​ ​រមែង​បាន​សេចក្តី​សុខ​ដូចម្តេច​។​
ថយ | ទំព័រទី ៦២ | បន្ទាប់