​សត្ត​ក​និបាតជាតក​
​កុក្កុ​វគ្គ​ ​ទី១​
​កុក្កុ​ជាតក​ ​ទី១​


 [​២៦៨​]​ ​(​ព្រះរាជា​ព្រហ្មទត្ត​ ​សួរ​អាមាត្យ​ពោធិសត្វ​ថា​)​ ​កំពូល​ ​(​ជហ្វា​)​ ​មួយ​ហត្ថ​កន្លះ​ ​រង្វង់​ជុំវិញ​កំពូល​នោះ​ ​៨​ ​ចំអាម​ ​កំពូល​នោះ​ ​ជា​ឈើ​ធ្នង់​ខ្លឹម​សុទ្ធ​ ​ឥតមាន​ស្រាយ​ ​ឋិតនៅ​លើ​អ្វី​ហ្ន៎​ ​បាន​ជា​មិន​ជ្រុះ​អំពី​ខាងលើ​មក​។​
 [​២៦៩​]​ ​(​ពោធិសត្វ​ ​ពោលតប​ថា​)​ ​បង្កង់​ទាំងឡាយ​ណា​ ​ចំនួន​ ​៣០​ ​ខ្លឹម​សុទ្ធ​ ​ឥតមាន​ស្រាយ​ ​ឋិត​នៅ​តំ​រៀប​គ្នា​ជុំវិញ​ ​(​កំពូល​នោះ​)​ ​បង្កង់​ទំាង​ឡាយ​នោះ​ ​ទល់​ទ្រ​ផង​ ​គាប​ដោយ​កំឡាំង​ផង​ ​ឋិតនៅ​ស្មើភាគ​គ្នា​ ​ទើប​មិន​ធ្លាក់​របូត​អំពី​ខាងលើ​មក​។​
 [​២៧០​]​ ​បណ្ឌិត​បាន​ពួក​មិត្រ​ដ៏​មាំមួន​ ​មាន​សភាព​មិន​បែកចិត្ត​គ្នា​ ​មាន​ប្រាជ្ញា​ដ៏​ស្អាត​ ​ជួយ​ទល់​ទ្រ​ហើយ​ ​រមែង​មិន​សាបសូន្យ​ចាក​សិរី​ ​ដូចជា​កំពូល​ ​(​ជ​ហា្វ​)​ ​ដែល​បង្កង់​នាំទៅ​នូវ​ភារៈ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៧១ | បន្ទាប់