​[​៣៣២​]​ ​បុគ្គល​ណាមួយ​ឃើញថា​ ​ខ្លួនឯង​មាន​សីល​ផង​ ​មាន​បញ្ញា​ផង​ ​មាន​សុតៈ​ផង​ ​(​បុគ្គល​នោះ​)​ ​តែង​ប្រព្រឹត្ត​ប្រយោជន៍​ដើម្បី​ខ្លួន​ ​និង​អ្នកដទៃ​ទាំងពីរ​។​ ​ព្រោះហេតុនោះ​ ​អ្នកប្រាជ្ញ​ ​កាលបើ​គ្នេរគ្នាន់​មើលខ្លួន​ ​មាន​សីល​ ​មាន​បញ្ញា​ ​និង​សុតៈ​ហើយ​ ​គប្បី​ថែរក្សា​ពួក​ក្រុម​ក៏បាន​ ​គប្បី​ប្រព្រឹត្ត​នៅតែ​ម្នាក់ឯង​ក៏បាន​។​

​ចប់​ ​កបិ​ជាតក​ ​ទី៩​។​


​ពក​ព្រហ្មជាត​ក​ ​ទី១០​


 [​៣៣៣​]​ ​(​ពក​ព្រហ្ម​ ​ពោល​ថា​)​ ​បពិត្រ​ព្រះ​គោតម​ ​ពួក​យើង​ ​៧២​ ​រូប​ ​មានអំពើ​ជា​បុណ្យ​ ​ជា​អ្នកមាន​អំណាច​ប្រព្រឹត្តទៅ​ ​កន្លង​ផុត​ជាតិ​ ​និង​ជរា​បាន​ ​នេះ​ជា​ការ​ដល់​នូវ​វេទ​ ​ជា​កំណើត​ដ៏​ប្រសើរ​ ​មាន​ក្នុង​ទីបំផុត​ ​(​របស់​ពួក​យើង​)​ ​ពួក​ជន​ច្រើន​រូប​ ​តែង​ប្រាថ្នា​ទីនេះ​។​
 [​៣៣៤​]​ ​(​ព្រះ​សាស្តា​ ​ត្រាស់​ថា​)​ ​នែ​ពកៈ​ ​អ្នក​សំគាល់​ថា​ ​អាយុ​ណា​ជា​ធម្មជាត​វែង​ ​អាយុ​នុ៎ះ​ខ្លី​ទេ​ ​មិនមែន​វែង​ឡើយ​ ​ម្នាល​ព្រហ្ម​ ​តថាគត​ដឹង​អាយុ​របស់​អ្នកមួយ​សែន​និរព្វុទៈ​ ​(​ប៉ុណ្ណោះ​ឯង​)​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់