​[​៣៥០​]​ ​ខ្ញុំ​លោត​ខ្លួន​អំពី​ឈើ​នេះ​ ​ទៅកាន់​ទី​ប្រមាណ​ ​១​ ​រយ​ជួរ​ធ្នូ​ ​ដែលគេ​លើកឡើង​ ​ហើយ​ចង​វល្លិ​ផ្តៅ​ដ៏​មាំ​ ​ត្រង់​សរីរៈ​ជា​ខាងក្រោយ​នៃ​ជើង​ ​(​ចង្កេះ​)​។​
 [​៣៥១​]​ ​ខ្ញុំ​លោត​ទៅកាន់​ដើមឈើ​ដោយ​ខ្យល់​ ​ដូចជា​ពពក​ដែល​ខ្យល់​ផ្តាច់​ហើយ​ ​ខ្ញុំ​នោះ​ទៅ​មិនដល់​ ​ក៏​លូកដៃ​ទៅ​ចាប់​មែក​ ​(​នៃ​ឈើ​)​ ​ឰដ៏​អាកាស​ប្ប​ទេស​នោះ​។​
 [​៣៥២​]​ ​ពួក​ស្វា​លើកជើង​ជាន់លើ​ខ្ញុំ​នោះ​ ​ដែល​ដេក​សន្ធឹង​ដូច​ខ្សែចាប៉ី​ ​ដោយ​មែកឈើ​ផង​ ​ដោយ​វល្លិ​ផ្តៅ​ផង​ ​ហើយ​នាំគ្នា​ទៅ​ដោយ​សួស្តី​។​
 [​៣៥៣​]​ ​ខ្ញុំ​នោះ​មិន​ក្តៅក្រហាយ​នឹង​ការ​ចង​ ​ខ្ញុំ​នឹង​មិន​ក្តៅក្រហាយ​នឹង​ការ​សម្លាប់​ឡើយ​ ​(​ព្រោះ​)​ ​ខ្ញុំ​សោយរាជ្យ​ ​(​ត្រួតត្រា​)​ ​លើ​ពួក​ស្វា​ណា​ ​សេចក្តី​សុខ​ ​ខ្ញុំ​បា​ននំា​មក​ឲ្យ​ពួក​ស្វា​នោះ​ហើយ​។​
 [​៣៥៤​]​ ​បពិត្រ​ព្រះបាទ​អរិន្ទ​មៈ​ ​នេះ​ជា​សេចក្តី​ប្រៀបធៀប​ចំពោះ​ព្រះអង្គ​ ​សូម​ព្រះអង្គ​ស្តាប់​នូវ​ឱវាទ​នោះ​ ​ខត្តិយ​រាជ​មាន​ប្រាជា្ញ​ ​ត្រូវ​ផ្តល់​សេចក្ដីសុខ​ដល់​ពួក​ជន​ទាំងអស់​ ​គឺ​អ្នក​ដែន​ផង​ ​យាន​ ​(​វាហនៈ​សម្រាប់​ទឹម​)​ ​ផង​ ​ពលថ្មើរជើង​ផង​ ​អ្នក​និគម​ផង​។​

​ចប់​ ​មហា​កបិ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ៩៣ | បន្ទាប់