​កុម្ភការ​ជាតក​ ​ទី៣​


 [​៣៥៥​]​ ​(​ព្រះ​បច្ចេកពុទ្ធ​ ​៤​ ​អង្គ​ ​ពោល​គាថា​មួយ​ ​ៗ​ ​ថា​)​ ​អាត្មា​បានឃើញ​ដើម​ស្វាយ​ដុះ​លូតលាស់​ក្នុង​កណ្តាល​ព្រៃស្វាយ​ ​មាន​ពណ៌ខៀវ​ ​មាន​ផ្លែ​ ​អាត្មា​ឃើញ​ស្វាយ​នោះ​បាក់​ខ្ទេចខ្ទី​ ​ព្រោះហេតុតែ​ផ្លែ​ ​លុះ​ឃើញ​ស្វាយ​នោះ​ហើយ​ ​ទើប​អាត្មា​ប្រព្រឹត្ត​នូវ​ភិក្ខាចារ​ ​(​ទៅ​បួស​)​។​
 [​៣៥៦​]​ ​នាង​នារី​ ​(​ម្នាក់​)​ ​ពាក់កង​ជា​វិការៈ​នៃ​កែវមណី​ ​១​ ​គូ​ ​ដ៏​ស្អាត​រលោង​ ​ដែល​ជន​អ្នកចេះ​ធ្វើឲ្យស​ម្រេច​ហើយ​ ​ឥត​ឮសូរ​សំឡេង​ ​(​ទង្គិច​គ្នា​ឡើយ​)​ ​លុះដល់​អាស្រ័យ​យក​មក​ពាក់​ជាមួយគ្នា​នឹង​កង​ទី​ ​២​ ​ក៏​ ​(​ទង្គិច​គ្នា​)​ ​ឮសូរ​សំឡេង​ ​អាត្មា​បានឃើញ​នូវ​កង​នោះ​ហើយ​ ​ទើប​ប្រព្រឹត្ត​នូវ​ភិក្ខាចារ​។​
 [​៣៥៧​]​ ​ពួក​បក្សី​ច្រើន​ចោមរោម​ ​ដេញ​ចឹក​បក្សី​ ​១​ ​កំពុង​ពាំ​ដុំ​សាច់​ ​ព្រោះហេតុតែ​អាហារ​ ​អាត្មា​បានឃើញ​បក្សី​នោះ​ហើយ​ ​ទើប​ប្រព្រឹត្ត​នូវ​ភិក្ខាចារ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់