​[​៣៦១​]​ ​(​ភរិយា​នោះ​ ​ពោល​ថា​)​ ​កាល​នេះ​ ​ជា​កាលគួរ​ ​(​នឹង​បួស​ហើយ​)​ ​ឥតមាន​កាល​ដទៃទៀត​ឡើយ​ ​(​ព្រោះ​)​ ​ដល់ទៅ​ពេលក្រោយ​ ​បុគ្គល​ជា​អ្នក​ប្រៀនប្រដៅ​ខ្ញុំ​ ​មិន​មាន​ទេ​ ​បពិត្រ​អ្នកមាន​ភក្រ្ត​ ​ខ្ញុំ​នឹង​ប្រព្រឹត្ត​តែម្នាក់ឯង​ ​ដូចជា​មេ​បក្សី​ដែល​រួច​អំពី​ដៃ​នៃ​បុរស​។​
 [​៣៦២​]​ ​(​ព្រះ​មហាសត្វ​ ​ពោល​ថា​ ​ទារក​ទាំងឡាយ​នោះ​)​ ​ស្គាល់​បាយ​ឆៅ​ ​បាយឆ្អិន​ ​ទាំង​ស្គាល់​បាយ​ប្រៃ​ ​និង​បាយ​សាប​ហើយ​ ​លុះ​យើង​ឃើញ​កិរិយា​របស់​ទារក​នោះ​ហើយ​ ​ទើប​បួស​ ​នាង​ចូរ​ប្រព្រឹត្ត​ស្វែងរក​នូវ​ភិក្ខាចារ​ចុះ​ ​យើង​ក៏​នឹង​ប្រព្រឹត្ត​ស្វែងរក​នូវ​ភិក្ខាចារ​ដែរ​។​

​ចប់​ ​កុម្ភការ​ជាតក​ ​ទី៣​។​


​ទឡ្ហ​ធម្មជាត​ក​ ​ទី៤​


 ​[​៣៦៣​]​ ​(​មេ​ដំរី​ឈ្មោះ​ឱ​ដ្ឋិ​ព្យាធិ​ ​បាន​ពោល​នឹង​អាមាត្យ​ពោធិសត្វ​ថា​)​ ​ខ្ញុំ​កាល​នាំទៅ​ ​(​នូវ​កិច្ច​)​ ​របស់​ព្រះបាទ​ទឡ្ហ​ធម្មៈ​ ​នាំទៅ​នូវ​សរ​ ​(​ដែលគេ​ចង​)​ ​ត្រង់​ទ្រូង​ ​ហើយ​ត្រាច់​ទៅ​ក្នុង​ទី​ចម្បាំង​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ក៏​គង់​ញុំាង​ព្រះអង្គ​ឲ្យ​សព្វ​ព្រះរាជហឫទ័យ​មិនបាន​។​
 [​៣៦៤​]​ ​ព្រះរាជា​មិន​ជា្រ​បនូវ​សេចក្តី​ប្រឹងប្រែង​របស់​បុរស​ដែល​ខ្ញុំ​បាន​ធ្វើ​ដោយពិត​ ​ទាំង​កា​រនំា​សំបុត្រ​ចុះឡើង​ក្នុង​សង្រ្គាម​ ​ក៏​ខ្ញុំ​បាន​ធ្វើល្អ​ហើយ​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់