ព្រះ​ភាគ​ពី​ខាង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះអង្គ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​សេចក្តី​នេះ​ហើយ​ ​ក៏​បន្លឺ​នូវ​ឧទាន​គាថា​ ​ក្នុង​វេលា​នោះ​ថា​ ​
​សេចក្តី​ស្ងាត់​ចាក​កិលេស​របស់​បុគ្គល​អ្នក​ត្រេកអរ​ ​(​ដោយ​មគ្គញ្ញាណ​)​ ​មានធម៌​ប្រាកដហើយ​ ​បានឃើញ​ធម៌​ ​(​ដោយ​ញាណ​ចក្ខុ​)​ ​ជា​គុណ​ឲ្យ​កើត​សេចក្តី​សុខ​ ​សេចក្តី​មិន​ព្យាបាទ​ ​និង​សេចក្តី​សង្រួម​ ​មិន​បៀតបៀន​សត្វ​ទាំងឡាយ​ ​ក៏​ជា​គុណ​ឲ្យ​កើត​សេចក្តី​សុខ​ក្នុង​លោក​ ​សេចក្តី​ណាយ​ចាក​រាគៈ​ ​និង​ការប្រព្រឹត្ត​កន្លង​កាម​ទាំងឡាយ​ ​ជា​គុណ​ឲ្យ​កើត​សេចក្តី​សុខ​ក្នុង​លោក​ ​កិរិយា​កំចាត់​បង់​នូវ​អស្មិមានះ​ ​កិរិយា​កំចាត់​បង់​នូវ​អស្មិមានះ​នុ៎ះ​ ​ជា​សុខ​យ៉ាង​ក្រៃលែង​។​

​ចប់​ ​មុចលិន្ទ​កថា​។​


 ​[​៦​]​ ​លុះ​ថ្ងៃ៧កន្លងទៅ​ហើយ​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មានជោគ​ ​ទ្រង់​ក្រោក​ចេញ​ចាក​សមាធិ​នោះ​ហើយ​ ​យាង​ចេញពី​ម្លប់​ដើម​រាំង​ ​ហើយ​
ថយ | ទំព័រទី ១០ | បន្ទាប់