​[​៥​]​ ​លុះ​ថ្ងៃ៧កន្លងទៅ​ហើយ​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ក្រោក​ចាក​សមាធិ​នោះ​ ​ហើយ​ទ្រង់​ចេញ​អំពី​ម្លប់​អជ​បាល​និគ្រោធ​ព្រឹក្ស​ ​យាង​ចូល​ទៅកាន់​ដើម​រាំង​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​ដោយ​ព្រះ​ភ្នែន​តែមួយ​ ​បង្គុយ​អស់៧ថ្ងៃ​ក្រោមម្លប់​រាំង​ ​សោយ​វិមុត្តិសុខ​ ​(​គឺ​សុខ​ក្នុង​ផល​សមាបត្តិ​)​។​
​សម័យ​នោះ​ឯង​ ​មហាមេឃ​ពុំជួ​កាល​ ​ក៏​បណ្តាល​ឡើងជា​ភ្លៀង​។​ ​មាន​ភ្លៀងរលឹម​អស់៧ថ្ងៃ​ ​បណ្តាល​ឲ្យ​អាប់​ពន្លឺ​ព្រះអាទិត្យ​ ​ដោយអំណាច​ខ្យល់​ត្រជាក់​។​ ​គ្រានោះ​ ​មុចលិន្ទ​នាគរាជ​ចេញ​អំពី​លំនៅ​របស់​ខ្លួន​ ​ហើយ​ពេនព័ទ្ធ​ព្រះ​កាយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ៧ជុំ​ ​ដោយ​ភ្នេន​ ​(​របស់​ខ្លួន​)​ ​ហើយ​លើក​ពពារ​ដ៏​ធំ​បាំង​ពី​ខាងលើ​ព្រះ​សីរ្ស​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឋិតនៅ​ដោយ​គិតថា​ ​រងា​កុំបី​បៀតបៀន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្តៅ​ក៏​កុំបី​បៀតបៀន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សម្ផស្ស​ ​របោម​មូល​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​ពស់​តូច​ ​ពស់​ធំ​ ​ក៏​កុំបី​បៀតបៀន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឡើយ​។​ ​លុះ​ថ្ងៃ៧កន្លងទៅ​ហើយ​ ​លំដាប់នោះ​ ​មុចលិន្ទ​នាគរាជ​ដឹង​ថា​ ​ភ្លៀង​រាំង​ហើយ​ ​មេឃស្រឡះ​ហើយ​ ​ក៏​រំសាយ​ភ្នេន​ចេញ​ចាក​ព្រះ​កាយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ប្រែ​ភេទ​របស់​ខ្លួន​ ​និម្មិត​ជា​ភេទ​មាណព​(​១​)​ ​ឈរ​ប្រណម្យ​អញ្ជលី​ ​នមស្ការ​ព្រះ​ដ៏​មាន
​(​១​)​ ​មនុស្ស​កំឡោះ​។​
ថយ | ទំព័រទី ៩ | បន្ទាប់