ជា​របស់​ក្តៅ​ ​ក្លិន​ទាំងឡាយ​ជា​របស់​ក្តៅ​។​បេ​។​ ​អណ្តាត​ជា​របស់​ក្តៅ​ ​រស​ទាំងឡាយ​ជា​របស់​ក្តៅ​។​បេ​។​ ​កាយ​ជា​របស់​ក្តៅ​ ​ផោដ្ឋព្វៈ​(​១​)​ ​ទាំងឡាយ​ជា​របស់​ក្តៅ​។​បេ​។​ ​ចិត្តជា​របស់​ក្តៅ​ ​ធម្មារម្មណ៍​ទាំងឡាយ​ ​ជា​របស់​ក្តៅ​ ​មនោវិញ្ញាណ​ជា​របស់​ក្តៅ​ ​មនោ​សម្ផស្ស​(​២​)​ ​ជា​របស់​ក្តៅ​ ​សេចក្តី​សោយអារម្មណ៍​ណា​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ជា​ទុក្ខ​ជា​សុខ​ក្តី​ ​តែង​កើតឡើង​ព្រោះ​បច្ច័យ​ ​គឺ​មនោ​សម្ផស្ស​ ​សេចក្តី​សោយអារម្មណ៍​នោះ​ឯង​ ​ក៏​ជា​របស់​ក្តៅ​ ​ចុះ​ក្តៅ​ដោយ​អ្វី​ ​តថាគត​ពោល​ថា​ ​ក្តៅ​ដោយ​ភ្លើង​គឺ​រាគៈ​ ​ភ្លើង​គឺ​ទោសៈ​ ​ភ្លើង​គឺ​មោហៈ​ ​ក្តៅ​ដោយ​ជាតិ​ ​ជរា​ ​មរណៈ​ ​ក្តៅ​ដោយ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ប្រកបដោយ​សុ​ត្តៈ​ ​(​គឺជា​អ្នកចេះដឹង​)​ ​កាល​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ក្នុង​ចក្ខុ​ផង​ ​ក្នុង​រូប​ទាំងឡាយ​ផង​ ​ក្នុង​ចក្ខុវិញ្ញាណ​ផង​ ​ក្នុង​ចក្ខុសម្ផស្ស​ផង​ ​សេចក្តី​សោយអារម្មណ៍​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ក្តី​ ​តែង​កើតឡើង​អំពី​បច្ច័យ​ ​គឺ​ចក្ខុសម្ផស្ស​ ​អរិយ​សាវក​រមែង​នឿយណាយ​ក្នុង​សេចក្តី​សោយអារម្មណ៍​នោះ​ឯង​ផង​ ​ក្នុង​ត្រចៀក​ផង​ ​ក្នុង​សំឡេង​ទាំងឡាយ​ផង​។​បេ​។​ ​ក្នុង​ច្រមុះ​ផង​ ​ក្នុង​ក្លិន​ទាំងឡាយ​ផង​។​បេ​។
​(​១​)​ ​វត្ថុ​ដែល​មាន​រូប​ ​មាន​សំពត់​អាវ​ ​ជាដើម​ ​ដែល​មក​ប៉ះពាល់​ត្រូវ​កាយ​ ​ហៅថា​ ​ផោដ្ឋព្វៈ​។​ ​(​២​)​ ​សេចក្តី​ផ្សព្វផ្សាយ​ក្នុងចិត្ត​ ​គឺ​អារម្មណ៍​ដែល​មក​ប៉ះពាល់​ដល់​គំនិត​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់