ក្នុង​អណ្តាត​ផង​ ​ក្នុង​រស​ទាំងឡាយ​ផង​។​បេ​។​ ​ក្នុង​កាយ​ផង​ ​ក្នុង​ផោដ្ឋព្វៈ​ទាំងឡាយ​ផង​។​បេ​។​ ​ក្នុងចិត្ត​ផង​ ​ក្នុង​ធម្មារម្មណ៍​ទាំងឡាយ​ផង​ ​នឿយណាយ​ក្នុង​មនោវិញ្ញាណ​ផង​ ​នឿយណាយ​ក្នុង​មនោ​សម្ផស្ស​ផង​ ​សេចក្តី​សោយអារម្មណ៍​ណា​ដែល​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ក្តី​ ​រមែង​កើតឡើង​អំពី​បច្ច័យ​ ​គឺ​មនោ​សម្ផស្ស​ ​អរិយ​សាវក​ ​រមែង​នឿយណាយ​ក្នុង​សេចក្តី​សោយអារម្មណ៍​នោះ​ឯង​ផង​ ​កាលបើ​នឿយណាយ​ហើយ​ ​ក៏​ប្រាសចាក​តម្រេក​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​(​នោះ​ឯង​)​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ចាក​សេចក្តី​ប្រកាន់​មាំ​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ក៏​មាន​ញាណដឹង​ថា​ ​ចិត្ត​របស់​អញ​រួច​ស្រឡះ​ហើយ​ ​អរិយសាវ័ក​នោះ​ដឹង​ច្បាស់​ថា​ ​កំណើត​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​បាន​ធ្វើរួចហើយ​ ​កិច្ច​ដទៃ​ក្រៅអំពី​សោឡស​កិច្ច​នេះ​ ​មិន​មាន​ឡើយ​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កំពុង​សំដែង​វេយ្យាករណ៍​(​១​)​នេះ​ ​ចិត្ត​របស់​ភិក្ខុ​ចំនួន១០០០រូប​នោះ​ ​ក៏​ផុត​ចាក​អាសវៈ​ធម៌​ទាំងឡាយ​ឥតមាន​ជាប់​ចំពាក់​ដោយ​ឧបាទាន​ឡើយ​។​

​ចប់​ ​អាទិ​ត្ត​បរិយាយ​សូត្រ​។​
​ចប់​ ​ឧរុ​វេ​លប្បា​ដិ​ហារិ​យ​ភាណវារៈ​ ​ជា​គំរប់​បី​។​


​(​១​)​ ​របៀប​បាឡី​ដែល​ជា​ពាក្យរាយ​សុទ្ធ​ ​ឥតមាន​ចង​ជា​បទ​បាទ​ ​គឺ​មិន​ចង​ជា​ពាក្យកាព្យ​ដែល​ហៅថា​គាថា​ទេ​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់