សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ក៏​ស្ងៀម​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ទើប​ពួក​ព្រាហ្មណ៍​ ​និង​គហបតិ​ដែល​នៅក្នុង​ដែន​មគធៈ​ ​ចំនួន​ដប់ពីរ​ហ្មឺន​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​មហា​សមណៈ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​សំណាក់​ឧរុ​វេល​កស្សប​ឬ​ហ្ន៎​ ​ឬថា​ឧរុ​វេល​កស្សប​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​សំណាក់​មហា​សមណៈ​។​ ​ឯ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ជ្រាប​សេចក្តី​ត្រិះរិះ​នៃ​ចិត្ត​របស់​ពួក​ព្រាហ្មណ៍​ ​និង​គហបតិ​ដែល​នៅក្នុង​ដែន​មគធៈ​ ​ចំនួន​ដប់ពីរ​ហ្មឺន​នោះ​ ​ដោយ​ព្រះហឫទ័យ​ព្រះអង្គ​ ​ហើយ​ទ្រង់​ត្រាស់​នឹង​ព្រះ​ឧរុ​វេល​កស្សប​ដ៏​មាន​អាយុ​ដោយ​ព្រះ​គាថា​ ​ថា​
​អ្នកឯង​នៅក្នុង​ឧរុ​វេលា​ប្រទេស​ ​ជា​អ្នក​ប្រដៅ​ពួក​តាបស​ ​តើ​អ្នក​ឃើញ​អ្វី​ ​បាន​ជា​លះបង់​ការ​បូជា​ភ្លើង​ចោលចេញ​។​ ​ម្នាល​កស្សប​ ​តថាគត​សួរ​សេចក្តី​នេះ​នឹង​អ្នក​ ​ការ​បូជា​ភ្លើង​ដែល​អ្នក​លះបង់​ហើយ​ ​តើ​ព្រោះ​ហេតុអ្វី​។​
​ឧរុ​វេល​កស្សប​ក្រាបបង្គំទូល​ថា​ ​ជន​ទាំងឡាយ​តែង​ពោល​សរសើរ​ចំពោះ​នូវ​កាម​ទាំងឡាយ​ ​គឺ​រូប​ ​សំឡេង​ ​ព្រមទាំង​រស​ផង​ ​នូវ​ស្រី​ទាំងឡាយ​ផង​ ​ព្រោះ​ការ​បូជា​ ​ខ្ញុំ​ព្រះអង្គ​ដឹង​ថា​ ​កាមគុណ​មាន​រូប​ជាដើម​នេះ​ ​ជា​គ្រឿង​សៅហ្មង​ក្នុង​ឧបធិ​(​១​)

​(​១​)​ ​វិមតិវិនោទនី​ដីកា​ ​ថា​ ​ឧបធិ​ ​មាន៤យ៉ាង​ ​គឺ​ ​កាមូ​ប​ធិ១​ ​ខន្ធូ​ប​ធិ១​ ​កិ​លេ​សូប​ធិ១​ ​អភិ​សង្ខា​រូប​ធិ១​។​ ​តែ​ក្នុង​ទីនេះ​ ​សំដៅ​យក​ខន្ធូ​ប​ធិ​តែ​ម្យ៉ាង​។​ ​ឯ​ឧបធិ​សព្ទ​នេះ​ ​ប្រែថា​ ​ខ្លួន​ ​រាងកាយ​គោល​ ​ហេតុ​ ​នៃ​សេចក្តី​វិល​កើត​ ​កិលេស​ ​និង​សេចក្តី​កង្វល់​ ​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់