យាង​ចូល​ទៅកាន់​ដើម​រាជាយតនៈ​(​១​)​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​ដោយ​ព្រះ​ភ្នែន​តែមួយ​ ​បង្គុយ​អស់៧ថ្ងៃ​ក្រោមម្លប់​ដើម​រាជាយតនៈ​ ​ទ្រង់​សោយ​វិមុត្តិសុខ​ ​(​គឺ​សុខ​ក្នុង​ផល​សមាបត្តិ​)​។​
 ​សម័យ​នោះ​ឯង​ ​មាន​ពាណិជ​ពីរ​នាក់​ ​(​ជា​បងប្អូន​នឹងគ្នា​បង្កើត​)​ ​ឈ្មោះ​ត​បុស្សៈ១​ ​ភល្លិ​កៈ១​ ​ជា​អ្នកដើរ​ផ្លូវ​ឆ្ងាយ​ ​ចេញ​អំ​ពី​ឧក្កល​ជនបទ​ ​សំដៅ​ទៅកាន់​ប្រទេស​នោះ​។​ ​គ្រានោះ​ ​មាន​ទេវតា​ជា​ញាតិសាលោហិត​(​២​)​ ​របស់​ត​បុស្សៈ​ ​និង​ភល្លិ​កៈ​ពាណិជ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ត​បុស្សៈ​ ​ភល្លិ​កៈ​ពាណិជ​ថា​ ​ម្នាល​គ្នាយើង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នេះ​ ​ទើបនឹងបាន​ត្រាស់​ជា​ដម្បូង​ ​ឥឡូវ​ព្រះអង្គ​គង់នៅ​ក្រោមម្លប់​រាជាយតនៈ​ ​(​ឯណោះ​)​ ​អ្នក​ទាំងឡាយ​ ​គួរ​ចូល​ទៅ​បូជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ដោយ​សដូវផង់​ ​និង​សដូវដុំ​ចុះ​ ​ការ​បូជា​នោះ​នឹង​បាន​ជា​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ដល់​អ្នក​ទាំងឡាយ​អស់​កាលយូរ​អង្វែង​។​ ​គ្រានោះ​ ​ត​បុស្សៈ​ ​និង​ភល្លិ​កៈ​ពាណិជ​ ​ក៏​នាំ​យក​នូវ​សដូវផង់​ ​និង​សដូវដុំ​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឋិតនៅ​ក្នុង​កន្លែង​ដ៏​សមគួរ​។​ ​លុះ​ត​បុស្សៈ​ ​និង​ភល្លិ​កៈ​ពាណិជ​ឋិតនៅ​ក្នុង​កន្លែង​ដ៏​សមគួរ​ហើយ​
​(​១​)​ ​ដើម​កែស​ ​។​ ​(​២​)​ ​ញាតិសាលោហិត​នោះ​ ​គឺ​ជន​ដែល​ធ្លាប់​ជា​ញាតិ​របស់​ពាណិជ​ទាំងនោះ​មក​កើតជា​ទេវតា​ ​។​
ថយ | ទំព័រទី ១១ | បន្ទាប់