វេលា​យប់​ ​មាន​ខ្យល់បក់​ស្រួល​ ​គួរ​ដល់​កិរិយា​ពួន​នៅ​នៃ​មនុស្ស​ទាំងឡាយ​ ​និង​ជាទី​គួរ​ដល់​ការ​សម្ងំ​នៅ​។​ ​ព្រះរាជ​តម្រិះ​នេះ​ក៏​មានដល់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ក្នុងខណៈនោះ​ថា​ ​អើ​ ​ឧទ្យាន​វេឡុ​វន​របស់​យើង​នេះ​ ​មិន​ឆ្ងាយ​ពេក​ ​មិន​ជិត​ពេក​អំពី​ស្រុក​ ​ជាទី​ល្មមទៅ​ ​ល្មម​មក​បាន​ ​គួរ​ជាទី​ចូល​ទៅ​រក​នៃ​មនុស្ស​ទាំងឡាយ​ដែល​ត្រូវការ​ ​ជាទី​មិនបាន​ច្រឡូកច្រឡំ​ក្នុង​វេលា​ថ្ងៃ​ ​មាន​សំឡេង​តិច​ ​មិន​មាន​សេចក្តី​គឹកកង​ក្នុង​វេលា​យប់​ ​មាន​ខ្យល់បក់​ស្រួល​ ​គួរ​ដល់​កិរិយា​ពួន​នៅ​នៃ​មនុស្ស​ ​និង​ជាទី​គួរ​ដល់​ការ​សម្ងំ​ ​បើ​ដូច្នោះ​ ​គួរ​អញ​ថ្វាយ​ឧទ្យាន​វេឡុ​វន​នេះ​ដល់​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​។​ ​ពេលនោះ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​កាន់​យក​កុន្ទី​ទឹក​ ​ជា​វិការៈ​នៃ​មាស​ ​ហើយ​ថ្វាយ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​ក៏​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​នូវ​ឧទ្យាន​វេឡុ​វន​នេះ​ដល់​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ទទួល​អារាម​(​នោះ​)​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ឲ្យ​ឃើញ​ព្រម​ ​ឲ្យ​កាន់​យកល្អ​ ​ឲ្យ​ឧស្សាហ៍​ឡើង​ ​ឲ្យ​រីករាយ​ស្មើ​ ​ដោយ​ពាក្យ​ដ៏​ប្រកបដោយ​ធម៌​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់