ហើយ​ទ្រង់​ត្រាស់​ចំពោះ​ភិក្ខុ​ទាំងឡាយ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​អារាម​ ​(​ដល់​អ្នក​ទាំងឡាយ​)​។​
 [​៦៤​]​ ​សម័យ​នោះ​ឯង​ ​សញ្ជយ​បរិ​ព្វា​ជ​ក​នៅ​អាស្រ័យ​ក្នុង​ក្រុង​រាជគ្រឹះ​ ​មួយអន្លើ​ដោយ​បរិ​ព្វា​ជ​ក​បរិសទ្យ​ដ៏​ច្រើន​ ​គឺ​បរិ​ព្វា​ជ​ក​ចំនួន២៥០រូប​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​សំ​ណា​ក់​បរិ​ព្វា​ជ​ក​ឈ្មោះ​សញ្ជយ​។​ ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​នោះ​បាន​ធ្វើ​ប្តេជ្ញា​នឹងគ្នា​ថា​ ​អ្នកណា​បានដឹង​នូវ​អមត​ធម៌​មុន​ ​អ្នកនោះ​គប្បី​ប្រាប់​ដល់​ម្នាក់ទៀត​។​ ​កាលនោះ​ ​ព្រះ​អស្ស​ជិ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​និង​ចីវរ​អំពី​ព្រឹក​ ​លោក​ប្រកបដោយ​ឥរិយាបថ​ ​គឺ​ដើរទៅ​ ​ដើរមក​ ​ក្រឡេក​មើលទៅ​ ​ក្រឡេក​មើល​ផ្សេង​ៗ​ ​បត់​ដៃជើង​ ​និង​លាតដៃ​ជើង​ ​មាន​ភ្នែក​សង្រួម​ ​គួរ​ជាទី​ជ្រះថ្លា​ ​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​។​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​សារីបុត្ត​ ​បានឃើញ​នូវ​ព្រះ​អស្ស​ជិ​ដ៏​មាន​អាយុ​ ​កំពុង​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ក្នុង​ក្រុង​រាជគ្រឹះ​ ​បរិបូណ៌​ដោយ​ឥរិយាបថ​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់